Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ព្រមានកូរ៉េខាងជើង ឯកូរ៉េខាងត្បូង ក៏គំរាមបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន ដូចគ្នា

បានផុស

នៅ

ត្បិតតែមិនទាន់ច្បាស់ថាតើកូរ៉េខាងជើង ពិតជាបញ្ជូនទាហានទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន មែនឬអត់ក៏ដោយ ប៉ុន្តែប្រមុខអង្គការណាតូលោក Mark Rutte បានព្រមានចេញពីប្រទេសអេស្តូនីថា បើទីក្រុងព្យុងយ៉ាង សម្រេចចិត្តធ្វើរឿងនេះមែន វានឹងក្លាយការដុតកម្តៅជម្លោះឲ្យកាន់តែរោលរាល ហើយរឿងនេះពិតជាសំខាន់ណាស់ ត្រូវគិតគូរឲ្យមែនទែន។

ប្រមុខអង្គការណាតូលោក Mark Rutte (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំជាមួយសមាជិកនៃសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤​ លោក Rutte ព្រមានថា «បើកូរ៉េខាងជើង ពិតជាបញ្ជូនទាហានទៅអ៊ុយក្រែនមែន នោះជម្លោះនឹងកាន់តែរីកធំនិងគ្រោះថ្នាក់ខ្លាំងបំផុត»។

ស្របពេលជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង ក៏បានចេញមុខគំរាមផងដែរ ដោយបើយោងតាមសារព័ត៌មាន Yonhap ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានផ្សាយថា ខ្លួននឹងផ្តល់ជំនួយសព្វាវុធនិងបញ្ជូនទាហានទៅជួយកងកម្លាំងរបស់ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដូចគ្នា បើរឿងកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយលោក ពូទីន គឺជាការពិត។

កងទ័ពកូរ៉េខាងត្បូង (រូបថត៖ AP)

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានអំពាវនាវឲ្យកូរ៉េខាងជើង ដកទ័ពចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ហើយថែមទាំងគំរាមចាត់វិធានការតបតយ៉ាងសមស្របទៀតផង។

នេះជាសារ​ព្រមាន​ដ៏ខ្លាំងបំផុតមួយ ដែលកូរ៉េខាងត្បូងកម្របញ្ចេញណាស់ ខណៈ​ខ្លួន​បារម្ភបំផុតចំពោះការលូកដៃកាន់តែជ្រៅរបស់កូរ៉េខាងជើង ចូលទៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ចារកម្មទីក្រុងសេអ៊ូលទម្លាយថា កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនទាហានទ្រង់ទ្រាយធំ ទៅជួយដល់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ខណៈមានទ័ពពិសេសចំនួន១ ៥០០នាក់រួចហើយ កំពុងទទួលការបណ្តុះបណ្តាលនិងឈរជើងនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ​ហើយជាចុងក្រោយ កូរ៉េខាងជើងអាចបញ្ជូនទាហានសរុបដល់ទៅ ១២ ០០០នាក់ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម