Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី៖ ស្ត្រី​ម្នាក់​គៀបជាប់ក្នុង​ក្រហែង​ថ្ម​៧ម៉ោង​ដោយសារព្យាយាម​ទាញ​យក​ទូរស័ព្ទ​​ធ្លាក់​ចូល​

បានផុស

នៅ

ស្ត្រី​ម្នាក់​ដែល​ព្យាយាម​ទៅ​យក​ទូរស័ព្ទ​ដែលធ្លាក់​ចូល​​នៅចន្លោះ​ផ្ទាំងថ្ម​ធំៗ​ក្នុង​តំបន់ជ្រលងភ្នំ Hunter របស់​ប្រទេស​អូស្ត្រាលី​​បាន​ជាប់គាំង​រយៈពេល​ប្រាំពីរ​ម៉ោង​ មុនពេល​នាង​ត្រូវបាន​ជួយ​សង្គ្រោះ​កាលពីដើម​ខែ​នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN នៅថ្ងៃទី២៣ខែតុលានេះ។

(រូបភាព៖ NSW Ambulance)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរូបនេះ មានអាយុ២៣​ បានដើរលេងជាមួយមិត្តភ័ក្តិនៅលើដីឯកជនមួយក្នុងទីក្រុង Laguna ដែលជាទីក្រុងជនបទនៅជ្រលងភ្នំ Hunter ចម្ងាយប្រហែល​១២០​គីឡូម៉ែត្រ​ពីទីក្រុងស៊ីដនី។

នាងបានធ្លាក់ទូរសព្ទ័ចូលចន្លោះផ្ទាំងថ្មនៅពេលដែលនាងព្យាយាមយកវាមកវិញ នាងបានរអិលចូលទៅក្នុងប្រឡោះប្រវែង​៣​ម៉ែត្រ រវាងផ្ទាំងថ្មធំពីរ ដែលមានជម្រៅជ្រៅពេក ទើបមិត្តរបស់នាងមិនអាចចូលទៅជួយនាងបាន ទើបមិត្តភក្តិរបស់​នាងទាក់ទងក្រុមជំនួយ។ ឈ្មោះ​របស់​ស្ត្រី​រូប​នេះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ជា​ផ្លូវការ​ដោយ​សេវា​ជួយ​សង្គ្រោះ​ទេ ។

អស់រយៈពេលប្រាំពីរម៉ោងបន្ទាប់ ប៉ូលិស រថយន្តសង្គ្រោះ អគ្គីភ័យ និងក្រុមជួយសង្គ្រោះស្ម័គ្រចិត្តបានធ្វើការទាញយកនាងចេញ ក្នុងស្ថានភាពដ៏លំបាកដោយសារតែត្រូវយកថ្មធំៗចេញដោយប្រុងប្រយ័ត្ន។​ ដោយ​អព្ភូតហេតុ នាង​បានរួចផុតជីវិតដោយ​មាន​តែ​ស្នាម​របួស និង​ស្នាម​ជាំ​បន្តិចបន្តួច។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ។ ទោះយ៉ាងណាក៏ដោយ ទូរស័ព្ទរបស់នាងនៅតែជាប់នៅចន្លោះថ្ម៕

(រូបភាព៖ NSW Ambulance)
(រូបភាព៖ NSW Ambulance)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម