Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ប្រាប់​អ៊ីស្រាអែល​ឲ្យក្ដាប់​​ឱកាស​នៃការ​ស្លាប់​លោក Sinwar ដើម្បី​បញ្ចប់​សង្គ្រាម

បានផុស

នៅ

លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​បាន​​ជំរុញ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​រយៈពេល​ជាង​១​​ឆ្នាំ​​នៅ​​តំបន់​​ហ្គាហ្សា ដោយ​ចាប់​​យក​ឱកាស​​​ក្រោយ​ការ​បំផ្លាញ​សមត្ថភាព​ខ្លាំងៗ​នៅ​ក្នុង​ក្រុម​ហាម៉ាស និង​ការ​​សម្លាប់​​​​លោក Yahya Sinwar ដែល​ជា​មេ​ដឹក​នាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន។

លោក Antony Blinken (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បាន​និយាយ​ថា អ៊ីស្រាអែល​បាន​ទទួល​ជោគជ័យ​រួច​មក​ហើយ​នៅ​ក្នុង​ការ​ធានា​បាន​ថា​នឹង​គ្មាន​ការ​វាយ​ឆ្មក់​ម្ដង​ទៀត​ដូច​​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​មុន ដែល​បង្កើត​បាន​ជា​សង្គ្រាម​នៅ​ហ្គាហ្សា។ លោក​បន្ត​ថា អ្វី​ដែល​អ៊ីស្រាអែល​គួរ​ធ្វើ​គឺ នាំ​យក​ចំណាប់​ខ្មាំង​ដែល​នៅ​សេសសល់ ១០១​នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ហើយ​បញ្ឈប់​ជម្លោះ​ប្រដាប់​អាវុធ​មួយ​នេះ។

ការវាយ​សង​សឹក​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា បាន​ធ្វើ​ឲ្យ​ប្រជាជន​ភាគ​ច្រើន​​ត្រូវ​បំផ្លាស់​ទីលំនៅ​​ទៅ​រស់នៅ​ជុំរុំ​ភៀស​ខ្លួន។ លោក Blinken បាន​ប្រាប់​ថា អ៊ីស្រាអែល​ត្រូវ​​ធ្វើ​យ៉ាង​ណា​ធានា​​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ដល់​ប្រជា​ជន​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​​ដ៏​​ត្រដាបត្រដួស។

ពលរដ្ឋ​ប៉ាឡេស្ទីន​ភាគ​ច្រើន បាន​កើត​​​ក្ដី​ព្រួយ​បារម្ភ​ថា អ៊ីស្រាអែល​មាន​បំណង​បង្ខិត​បង្ខំ​ពួក​គេ​ឲ្យ​ចាកចេញ​ពី​តំបន់​ហ្គាហ្សា​ស្ទ្រីប ដើម្បី​ដាក់​ការ​គ្រប់គ្រង​នៅ​ទីនោះ​វិញ ដោយ​អនុញ្ញាត​ឲ្យ​ជនជាតិ​ជ្វីហ្វ​វិល​ត្រឡប់​ទៅ​តាំង​លំនៅ​បន្ទាប់​ពី​ការ​ដក​ខ្លួន​​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០០៥។

លោក Blinken បានបញ្ជាក់​ម្តងទៀតថា សហរដ្ឋអាមេរិកបានជំទាស់​​រាល់ការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ លោក​បន្ថែម​ថា លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​​ធានា​​ជា​មួយ​​អាមេរិក​ថា​​​ លោក​ពុំ​មានផែនការបែបនេះទេ ទោះបីជាមានសម្ពាធពីមនុស្សជាច្រើននៅក្នុងបក្សរបស់​លោក​ក្នុងការអនុញ្ញាត​ឲ្យ​​ជនជាតិ​ជ្វីហ្វ​ត្រឡប់​ទៅ​វិញក៏ដោយ៕

ដោយ៖ ឈាង

ចុចអាន៖ ក្រុម​ហាម៉ាស ប្រកាស​ថា​មិន​ដោះលែង​ចំណាប់ខ្មាំង ទោះ​លោក Sinwar ត្រូវ​បាន​សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២២ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣៣ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម