ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ១០ ឆ្នាំមុន ជប៉ុនជួបគ្រោះមហន្តរាយធំៗពីរ
ប្រជាជននៅប្រទេសជប៉ុនកំពុងចងចាំអ្នកដែលបានស្លាប់កាលពី ១០ ឆ្នាំមុននៅពេលមានការរញ្ជួយដី និងរលកយក្សស៊ូណាមិបានវាយប្រហារភាគឦសានប្រទេសជប៉ុន និងបង្កជាមហន្តរាយនុយក្លេអ៊ែរ ។ ពិធីរំឭកខួបជាតិមួយត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ ។

ប្រជាជនត្រូវបានគេសង្កេតឃើញភាពស្ងប់ស្ងាត់មួយភ្លែតនៅម៉ោង ២ និង ៤៦ នាទីថ្ងៃត្រង់ជាពេលវេលាពិតប្រាកដនៃការរញ្ជួយដីកម្រិត ៩ រ៉ិចទ័របានវាយប្រហារ ។
ការរញ្ជួយនេះបានបង្កើតរលកយក្សស៊ូណាមិដែលមានកម្ពស់ជាង ១០ ម៉ែត្រដោយបានសម្លាប់មនុស្ស ១៥,៩០០ នាក់ ។ មនុស្ស ២,៥២៥ នាក់ផ្សេងទៀតនៅតែមិនរាប់បញ្ចូលនៅឡើយ ខណៈមនុស្ស ៣,៧៧៥ នាក់បានស្លាប់ដោយសារហេតុការណ៍ពាក់ព័ន្ធនេះនៅពេលក្រោមក ។

រដ្ឋាភិបាលបានរៀបចំពិធីរំឭកខួបនេះជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែមីនាដោយចាប់ផ្តើមពីឆ្នាំ ២០១២ ។ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលកាលពីឆ្នាំមុន ហើយចំនួនអ្នកចូលរួមត្រូវបានកំណត់នៅក្នុងឆ្នាំនេះដោយសារតែជំងឺរាតត្បាត ។
ទន្ទឹមនោះនេះជាលើកទី ១ ហើយដែលព្រះចៅអធិរាជ Naruhito និងអធិរាជីនី Masako បានចូលរួមក្នុងពិធីរំឭកប្រចាំឆ្នាំ ។ កន្លងមកទ្រង់ទាំងពីរក៏បានយាងទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ចាប់តាំងពីគ្រោះមហន្តរាយ និងបានផ្តល់ពាក្យលើកទឹកចិត្តដល់អ្នកនៅរស់មុនពេលព្រះចៅអធិរាជ Naruhito បានឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ ។

នៅក្នុងពិធីនោះព្រះចៅអធិរាជមានព្រះបន្ទូលថា “បេះដូងរបស់ទ្រង់ឈឺចាប់នៅពេលដែលទ្រង់គិតពីអ្នកដែលបានតស៊ូរស់នៅនាពេលកន្លង ។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នារក្សាខ្លួនឲ្យមានសាមគ្គីភាព និងរក្សាឆន្ទៈជារៀងរហូតដើម្បីឈរជាមួយប្រជាជនដែលរងទុក្ខដូច្នេះវឌ្ឍនភាពនៃការកសាងឡើងវិញនឹងទទួលបានផ្លែផ្កាជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ។ ខ្ញុំរួមជាមួយអធិរាជីនិចង់បន្តស្តាប់សម្លេងរបស់អ្នកដែលរស់នៅក្នុងតំបន់រងគ្រោះ និងនៅជិតពួកគេ” ។
ចំណែកលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បាននិយាយថា ប្រជាជន ២,០០០ នាក់នៅតែរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ទោះបីជាការកសាងឡើងវិញកំពុងឈានចូលដំណាក់កាលចុងក្រោយក៏ដោយ ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ។

លោក Suga បាននិយាយថា “រដ្ឋាភិបាលនឹងបន្តផ្តល់ការគាំទ្រឥតឈប់ឈរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនុយក្លេអ៊ែរដែលត្រូវការជំនួយរយៈពេលពីពាក់កណ្តាលទៅរយៈពេលវែងរដ្ឋាភិបាលនឹងជំរុញវិធានការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ និងការជំរុញធ្វើឲ្យប្រសើរឡើងនៃឧស្សាហកម្ម ។ យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីកសាង និងស្តារឡើងវិញនូវរោងចក្រនុយក្លេអ៊ែរ Fukushima និងបំពេញបន្ថែមការកសាងឡើងវិញនៃតំបន់ Tohoku ។
លោកបានបន្ថែមទៀតថា ប្រវត្តិសាស្ត្រគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសជប៉ុនបានបង្កើតភាពអត់ធន់សម្រាប់ប្រជាជនរបស់ខ្លួន ហើយបានប្តេជ្ញាថាប្រទេសនេះនឹងអនុវត្តតាមឧទាហរណ៍ពីអតីតកាលដើម្បីផ្ដល់ភាពក្លាហាន និងក្តីសង្ឃឹម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុនពិចារណាប្រើសឺរ៉ាំងបូមវ៉ាក់សាំងបាន ៧ ដូសចេញពីមួយដប

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក