ព័ត៌មានអន្ដរជាតិ
ចិន ថា បទឈប់បាញ់ឆាប់រហ័សនៅហ្គាហ្សាជាកូនសោដោះស្រាយភាពតានតឹងក្នុងតំបន់
បទឈប់បាញ់ឆាប់រហ័ស និងការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា គឺជាកូនសោដែលអាចដោះស្រាយភាពតានតឹងនៅក្នុងតំបន់។ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងជំនួបជាមួយលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ អំឡុងពេលកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ខែតុលា។
ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលប្រទេសជុំវិញពិភពលោកកំពុងអំពាវនាវឲ្យមានបទឈប់បាញ់នៅហ្គាហ្សា ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី២៣ខែតុលាបានជំរុញឲ្យបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងដំណោះស្រាយការទូតចំពោះជម្លោះនៅលីបង់។
ក្រៅតែនិយាយពីបញ្ហាសង្គ្រាមនៅហ្គាហ្សា លោក ស៊ី ជីនពីង បានប្រាប់ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពឥតងាករេជាមួយក្រុងតេហេរ៉ង់ បើទោះជាស្ថានភាពក្នុងតំបន់ និងអន្តរជាតិកំពុងផ្លាស់ប្ដូរក៏ដោយ។ មេដឹកនាំចិន បានបន្ថែមថា អ៊ីរ៉ង់ជាប្រទេសមួយដែលមានឥទ្ធិពលក្នុងតំបន់ និងអន្តរជាតិដ៏សំខាន់ ហើយនិងជាមិត្ត ក៏ដូចជាដៃគូដ៏ល្អរបស់ចិន។
លោក ស៊ី បានបន្តទៀតថា ភាគីចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងធ្វើឲ្យប្រសើរឡើង និងស៊ីជម្រៅនូវទំនាក់ទំនងល្អ និងមិត្តភាពជាមួយប្រទេសជិតខាង៕
ដោយ៖ ឈាង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
កីឡា៤ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា