ព័ត៌មានអន្ដរជាតិ
ជនប្រដាប់អាវុធសម្លាប់មនុស្ស៥នាក់ និងរបួស២២នាក់នៅស្នាក់ការកណ្តាលឧស្សាហកម្មអាកាសចរណ៍តួកគី
អ្នកវាយប្រហារដែលប្រដាប់ដោយអាវុធពីរនាក់បានសម្លាប់មនុស្ស៥នាក់ និងរបួស ២២នាក់ នៅទីស្នាក់ការកណ្តាលឧស្សាហកម្មអាកាសចរណ៍តួកគី ខណៈដែលទីក្រុងអង់ការ៉ាហៅថាជាការវាយប្រហារភេរវករ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៤ខែតុលានេះ។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បានឲ្យដឹងថាអ្នកវាយប្រហារទាំងពីរនាក់ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារ ប៉ុន្តែគួរឲ្យសោកស្ដាយមានមនុស្សចំនួន ៥នាក់និង២២នាក់បានរងរបួស ក្នុងចំណោមនោះមាន ១៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ខណៈមាន៣នាក់បានចេញពីមន្ទីពេទ្យរួចហើយ។
លោកក៏បានបន្ថែមដែរថាជនល្មើសទំនងជាសមាជិក នៃគណបក្សពលករឃឺដ (PKK) ដែលខុសច្បាប់ ដោយសារតែរចនាប័ទ្មនៃទង្វើបង្ហាញថាវាទំនងជា PKK នៅពេលធ្វើការវាយប្រហារ។ ទោះយ៉ាងណាលោកថានៅពេលដែលការកំណត់អត្តសញ្ញាណត្រូវបានបញ្ចប់ ហើយភស្តុតាងផ្សេងទៀតកាន់តែច្បាស់ លោកនឹងចែករំលែកព័ត៌មានជាក់ស្តែងបន្ថែមទៀត ខណៈពេលនេះទីភ្នាក់ងាររដ្ឋ Anadolu បានរាយការណ៍ថា ព្រះរាជអាជ្ញាបានកំពុងចាប់ផ្តើមការស៊ើបអង្កេត។
យោងតាមសាក្សីដែលបានប្រាប់រ៉យទ័រថា បុគ្គលិកនៅខាងក្នុងអគារត្រូវបានអាជ្ញាធរនាំទៅរកទីជម្រក ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញអស់រយៈពេលពីរបីម៉ោង ខណៈពួកគេបានឮការផ្ទុះនកើតឡើងនៅច្រកចេញផ្សេងគ្នា អំឡុងពេលដែលបុគ្គលិកកំពុងចេញពីធ្វើការងារ។ ប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញពីរូបភាពនៃច្រកទ្វារដែលរងការខូចខាត និងវីដេអូនៃការបាញ់កាំភ្លើងនៅក្នុងចំណតរថយន្ត ក៏ដូចជាអ្នកវាយប្រហារទាំងពីរនាក់កាន់កាំភ្លើងវាយប្រហារ និងកាបូបស្ពាយនៅពេលពួកគេចូលទៅក្នុងអគារ។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan រួមជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីក្នុងសន្និសីទ BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ី បានថ្កោលទោសការវាយប្រហារនេះ និងទទួលយកការរំលែកទុក្ខរបស់លោកពូទីន។ អង្គការណាតូ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ។ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានថ្កោលទោសការវាយប្រហារនេះ និងថា សម្ព័ន្ធភាពយោធានឹងឈរជាមួយសម្ព័ន្ធមិត្តតួកគី។
គួរបញ្ជាក់ថាTUSAS គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតរបស់ប្រទេសតួកគី ដែលបច្ចុប្បន្នផលិតយានហ្វឹកហាត់ ប្រយុទ្ធ និងឧទ្ធម្ភាគចក្រស៊ីវិល ព្រមទាំងអភិវឌ្ឍយន្តហោះចម្បាំងជនជាតិដើមដំបូងគេបង្អស់របស់ប្រទេសគឺ KAAN គ្រប់គ្រងដោយមូលនិធិកងកម្លាំងប្រដាប់អាវុធតួកគី និងរដ្ឋាភិបាលដែលមានបុគ្គលិកជាង ១០០០០ នាក់៕



អត្ថបទ៖ ប៊ុន សុភាព

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង