ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានថា កងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី នឹងក្លាយជាគោលដៅស្របច្បាប់
រឿងរ៉ាវជុំវិញកូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៊ីដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុក និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងថា អាចធ្វើឲ្យជម្លោះកាន់តែរីករាលដាល ហើយនាពេលនេះ ប្រទេសមហាអំណាចអាមេរិក ក៏ព្រមានដែរថា បើទាហានកូរ៉េខាងជើង ពិតជាចូលដៃក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន មែននោះ ពួកគេនឹងក្លាយជាគោលដៅស្រប់ច្បាប់។

តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby, ទាហានកូរ៉េខាងជើងយ៉ាងតិច ៣ ០០០នាក់ បានចូលទៅភាគខាងកើតប្រទេសរុស្ស៊ីរួចទៅហើយ កាលពីដើមខែនេះ ហើយចាប់តាំងពីពេលនោះមក ពួកគេត្រូវបញ្ជូនទៅកាន់ទីតាំងហ្វឹកហាត់រុស្ស៊ីជាច្រើនកន្លែង។ សហរដ្ឋអាមេរិក មិនដឹងថាតើ ទាហានទាំងនោះទទួលបានការបណ្តុះបណ្តាលអ្វីខ្លះពីរុស្ស៊ីទេ ប៉ុន្តែពួកគេអាចត្រូវបញ្ជូនទៅភាគខាងលិច រួចក៏ចូលរួមក្នុងការប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនតែម្តង។ បើរឿងនេះជាការពិតមែន កងទ័ពលោក គីម ជុងអ៊ុន នឹងក្លាយជាគោលដៅស្របច្បាប់របស់កងទ័ពអ៊ុយក្រែន ហើយ។
ពាក់ព័ន្ធបញ្ហានេះ ទីក្រុងព្យុងយ៉ាងបានច្រានចោលរួចទៅហើយថា ខ្លួនមិនបានបញ្ជូនទាហានទៅរុស្ស៊ីទេ នោះគឺជាការចោទប្រកាន់ទាំងគ្មានមូលដ្ឋាននិងមិនច្បាស់លាស់ទាល់តែសោះ។
ពាក្យចចាមអារ៉ាមអំពីការចូលខ្លួនរបស់កូរ៉េខាងជើងនៅក្នុងជម្លោះនេះ បានលេចឡើងនៅដើមខែនេះ ពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍អំពីការស្លាប់របស់ទាហានកូរ៉េខាងជើងនៅក្នុងតំបន់ Donetsk។ យ៉ាងណា គេមិនរកឃើញព័ស្តុតាងគាំទ្រការចោទប្រកាន់នេះទេ។
មិនត្រឹមប៉ុណ្ណឹង មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នៅពីរសប្តាហ៍ក្រោយមក ក៏បានអះអាងដែរថា មន្រ្តីនិងបុគ្គលិកបច្ចេកទេសរបស់កូរ៉េខាងជើង ត្រូវប្រទះឃើញនៅជិតសមរភូមិជួរមុខ ហើយថា ទីក្រុងព្យុងយ៉ាងគ្រោងបញ្ជូនទាហានដល់ទៅ ១០ ០០០នាក់ឯណោះ ដើម្បីចូលរួមក្នុងជម្លោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ព្រមានកូរ៉េខាងជើង ឯកូរ៉េខាងត្បូង ក៏គំរាមបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន ដូចគ្នា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ