ព័ត៌មានអន្ដរជាតិ
ព្យុះ Trami បង្កជាគ្រោះទឹកជំនន់ និងសម្លាប់មនុស្ស១៤នាក់នៅហ្វីលីពីន
កោះ Luzon ដែលជាកោះធំជាងគេ និងមានមនុស្សរស់នៅច្រើនជាងគេរបស់ប្រទេសហ្វីលីពីន បានកើតមានគ្រោះទឹកជំនន់ និងមនុស្សបាត់បង់ជីវិតជាង១០នាក់ ព្រោះតែរងឥទ្ធិពលនៃខ្យល់ព្យុះ Trami ខណៈនៅថ្ងៃទី២៤ខែតុលានេះ សាលារៀន និងកន្លែងធ្វើការរដ្ឋទាំងអស់ត្រូវបានបិទរយៈពេល២ថ្ងៃជាប់គ្នាមកហើយ។

បើតាមទីភ្នាក់ងារឧតុនិយមរដ្ឋហ្វីលីពីននៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ព្យុះ Trami បានបក់បោកនៅក្នុងល្បឿនថេរជាអតិបរមា ៩៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយមានខ្យល់កន្ទ្រាក់ក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ព្យុះនេះ កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចនៃខេត្ត Isabela សំដៅទៅរកសមុទ្រចិនខាងត្បូង។ ទីភ្នាក់ងារឧតុនិយម ក៏បានព្រមានពីការធ្លាក់ភ្លៀងខ្លាំង ទឹកជំនន់ និងបំណាក់ដី ដែលអាចកើតឡើងនៅភាគខាងជើងខេត្ត Isabela។
មន្ត្រីហ្វីលីពីន បានប្រាប់ថា ព្យុះ Trami បានធ្វើឲ្យមនុស្សចំនួន ១៤នាក់បាត់បង់ជីវិត ក្នុងនោះមាន ១២នាក់ស្ថិតនៅក្នុងទីក្រុង Naga។
ប្រជាពលរដ្ឋជាច្រើនពាន់នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងនៅក្នុងតំបន់ Bicol ខណៈទឹកបានជន់លិចខ្លាំងឡើងដល់ដំបូលផ្ទះឯណោះ។
សូមបញ្ជាក់ថា ហ្វីលីពីន ជាទូទៅកើតមានខ្យល់ព្យុះត្រូពិចចំនួន២០លើក ជារៀងរាល់ឆ្នាំ ដែលបង្កជាការធ្លាក់ភ្លៀងខ្លាំង ខ្យល់កន្ទ្រាក់ និងបំណាក់ដី៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ