Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ​ជួយ​ឡាវ​បោស​សម្អាត​គ្រាប់មីន ស្រប​ពេល​កំពុង​ដាក់​ពង្រាយ​មីន​នៅ​អ៊ុយក្រែន

បានផុស

នៅ

ខណៈ​ពេល​​ខ្លួន​កំពុង​ដាក់​ពង្រាយ​គ្រាប់​មីន​នៅ​លើ​ទឹក​ដី​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​បាន​ប្រកាស​ថា​នឹង​​ចាត់​ឲ្យ​​អ្នក​ជំនាញ​​​​ទៅ​ជួយ​ដោះ​គ្រាប់​មីន​នៅ​ក្នុង​ប្រទេស​ឡាវ​​នា​​ខែ​ក្រោយ។ នេះ​បើ​យោង​​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន National Interest កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​២០២៤។

(រូបភាព៖ Restoration Laos)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​អន្តរជាតិ​រុស្ស៊ី ធ្លាប់​បាន​បំពេញ​បេសកកកម្ម​ចំនួន​៦​លើក​រួច​​មក​ហើយ​នៅ​ក្នុង​ប្រទេស​ឡាវ ដោយ​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ច្រើន​ជាង ៣ ៥០០​គ្រាប់​នៅ​លើ​ផ្ទៃដី​ជិត ១៩០​ហិកតា។ បេសកកម្ម​ថ្មី​​នៅ​​ឡាវ ធ្វើ​ឡើង​តាម​សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី​រុស្ស៊ី ហើយ​ត្រៀម​​ចាប់​ផ្ដើម​​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ដោយ​មាន​ទាំង​​ការ​បោសសម្អាត​មីន និង​បង្ហាត់​បង្រៀន​​ក្រុម​អ្នក​ជំនាញ។ កន្លង​មក រុស្ស៊ី​អះអាង​ថា ខ្លួន​បាន​ហ្វឹកហាត់​អ្នក​​ជំនាញ​ដោះ​មីន​នៅ​ឡាវ​បាន​ចំនួន ១៣៦​នាក់។

គ្រាប់​មីន​នៅ​ឡាវ ត្រូវ​បាន​ដាក់​ពង្រាយ​កាល​ពី​សម័យ​សង្គ្រាម​វៀតណាម​ឆ្នាំ​១៩៦៤-១៩៧៣ ព្រម​ទាំង​​ជម្លោះ​រវាង​កង​កម្លាំង​រដ្ឋាភិបាល​ឡាវ និង​ក្រុម​​ឧទ្ទាម Hmong។

ទន្ទឹម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​ឡាវ​ដោះ​មីន រុស្ស៊ី​ផ្ទុយ​ទៅ​វិញ​បែរ​ជា​កំពុង​ដាក់​ពង្រាយ​គ្រាប់​មីន​ជា​ច្រើន​នៅ​លើ​​ទឹក​ដី​អ៊ុយក្រែន​ដែល​ខ្លួន​​​កំពុង​កាន់កាប់ ខណៈ​​ភ្លើង​សង្គ្រាម​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ​​នៅ​មិន​ទាន់​រលត់​នៅ​ឡើយ​ទេ។

យោង​តាម​របាយការណ៍​​ចុង​ក្រោយ កង​កម្លាំង​រុស្ស៊ី​បាន​ដាក់​ពង្រាយ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​គ្រប​ដណ្ដប់​លើ​មួយ​ភាគ​បី​នៃ​ទឹក​ដី​អ៊ុយក្រែន។

ចំណែក​ឯ​របាយការណ៍​ពី​សារព័ត៌មាន The Wall Street Journal កាល​ពី​ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា ប្រមាណ​ជា​៣០ភាគរយ​នៃ​ផ្ទៃ​ដី​របស់​​អ៊ុយក្រែន សូម្បី​តែ​នៅ​ជុំវិញ​រដ្ឋធានី​កៀវ ក៏​មាន​ដាក់​ពង្រាយ​គ្រាប់​មីន​ផង​ដែរ។

មីន​ដែល​រុស្ស៊ី​​ប្រើ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន ត្រូវ​គេ​ដឹង​ថា​ជា​ប្រភេទ​មីន POM-2 និង POM-3 ហើយ​ការ​ដាក់​ពង្រាយ​ធ្វើ​ឡើង​តាម​រយៈ​ការ​ទម្លាក់​ដោយ​យន្តហោះ ឬ​ក៏​​ផ្លោង​ចេញ​ពី​​​ឧបករណ៍​បាញ់គ្រាប់​​​ពិសេស។ គ្រាប់​មីន POM-3 របស់​រុស្ស៊ី​មិន​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ពី​មុន​​មក​នោះ​ទេ ពោល​គឺទើប​តែ​ប្រើ​ជា​​លើក​ដំបូង​​នៅ​លើ​ដី​អ៊ុយក្រែន​នេះ​ឯង៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ឱកាសចូលឆ្នាំ៖ អភិបាលខេត្តកណ្ដាលឱ្យកម្លាំងយកចិត្តទុកដាក់ជួយបញ្ចៀសការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ៤២ នាទីutes មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម