ព័ត៌មានអន្ដរជាតិ
ភាពតានតឹងថ្មីគ្របដណ្ដប់បង់ក្លាដែស ខណៈក្រុមបាតុករនិស្សិតទាមទារឲ្យប្រធានាធិបតីលាលែងពីតំណែង
ភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសបង់ក្លាដែសបានកើនឡើងសារជាថ្មី បន្ទាប់ពីក្រុមនិស្សិតឈានមុខមួយក្រុមបានអំពាវនាវឱ្យប្រធានាធិបតីរបស់ប្រទេសនេះលាលែងពីមុខដំណែង ជុំវិញការលើកឡើងរបស់គាត់ដែលហាក់ដូចជាសហការជាមួយ អតីតនាយករដ្ឋមន្ត្រី Sheikh Hasina ដែលនិរទេសខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី២៤ខែតុលានេះ។

រដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាអំពីបញ្ហានេះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្រុមបាតុករនិស្សិតបានចោទប្រកាន់ប្រធានាធិបតី Mohammed Shahabuddin ពីបទសហការជាមួយរបប «ហ្វាស៊ីសនិយម» របស់លោកស្រី Hasina ដោយសារពេលសួរដេញដោលអំពីសំបុត្រលាលែងពីតំណែងរបស់ Hasina លោកហាក់ស្រពិចស្រពិល។
ចលនានិស្សិតដែលប្រឆាំងបានកំណត់រយៈពេលពីរថ្ងៃសម្រាប់ Shahabuddin ដើម្បីចុះចេញពីតំណែង។ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Dhaka កាលពីថ្ងៃអង្គារ និងដល់ថ្ងៃពុធ ខណៈដែលអ្នកផ្សេងទៀតព្យាយាមសម្រុកចូលវិមានប្រធានាធិបតី ដែលបង្ខំឲ្យមន្ត្រីសន្តិសុខបានប្រើគ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងមនុស្ស។
បើយោងតាមលោក Shahabuddin បានប្រាប់កាសែតជាភាសាបង់ក្លាដែសនៅដើមសប្តាហ៍នេះថា គាត់មិនបានឃើញលិខិតលាលែងពីតំណែងរបស់ Hasina ខណៈដែលលោកស្រីបានភៀសខ្លួនទៅប្រទេសឥណ្ឌាក្នុងខែសីហា អំឡុងពេលមានការបះបោរដឹកនាំដោយសារបាតុកម្មនិស្សិត។
រដ្ឋាភិបាលបណ្តោះអាសន្នមួយដឹកនាំដោយម្ចាស់ជ័យលាភីណូបែល Muhammad Yunus បានឡើងកាន់អំណាច និងបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពី Hasina បានលាលែងពីតំណែងកាលពីថ្ងៃទី៥ ខែសីហា។
លោកថាលោក គ្រាន់តែលឺអំពីការលាលែងពីតំណែងរបស់ Hasina ប៉ុន្តែមិនបានឃើញសំបុត្រនោះទេ ដោយនិយាយថាគាត់បានព្យាយាមប្រមូលវា «ជាច្រើនដងប៉ុន្តែមិនបានសម្រេច» និងបានបន្ថែមថា «ប្រហែលជាHasinaមិនមានពេលធ្វើនោះទេ»។
សេចក្តីថ្លែងការណ៍នោះបានធ្វើឲ្យមានការខឹងសម្បារដល់រដ្ឋាភិបាលដឹកនាំដោយលោក Yunus និងសកម្មជននិស្សិត។ វាផ្ទុយនឹងការប្រកាសរបស់លោក Shahabuddin ទៅកាន់ប្រទេសជាតិកាលពីថ្ងៃទី ៥ ខែសីហាដែលថាគាត់បានទទួលសំបុត្រនោះ។

នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសបង់ក្លាដែស នាយករដ្ឋមន្ត្រីជាប់ឆ្នោតត្រូវតែដាក់លិខិតលាលែងពីតំណែងជាលាយលក្ខណ៍អក្សរទៅកាន់ប្រធានាធិបតី។ ខណៈដែលលោក Shahabuddin ត្រូវបានតែងតាំងឱ្យកាន់តំណែងដោយសភាបន្ទាប់ពី Hasina ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៤ ជាប់ៗគ្នាក្នុងខែមករា។ ហើយលោកShahabuddin ក៏បានរំលាយសភាមុនពេលរដ្ឋាភិបាលបណ្តោះអាសន្នចូលកាន់អំណាចនៅថ្ងៃទី៨ ខែសីហា។
ជាមួយគ្នានេះលោក Asif Nazrul ទីប្រឹក្សាច្បាប់របស់ប្រទេសនេះ ថ្មីៗនេះបានចោទប្រកាន់ Shahabuddin ពីការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបានចោទសួរថាតើគាត់សមនឹងបន្តកាន់តំណែងដែរឬទេ។ ទោះយ៉ាងណាអ្នកជំនាញបាននិយាយថា ការលាលែងពីតំណែង ឬដកតំណែងប្រធានាធិបតីអាចបង្កើតភាពខ្វះចន្លោះនៃរដ្ឋធម្មនុញ្ញ ដោយនៅក្រោមរដ្ឋធម្មនុញ្ញ មានតែសភាទេដែលអាចចោទប្រកាន់ប្រធានាធិបតីបាន។
ពេលនេះ Hasina ស្ថិតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយលោក Yunus បាននិយាយថា ខ្លួននឹងស្វែងរកការនាំខ្លួនអតីនាយករដ្ឋមន្ត្រីរូបនេះមកវិញ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង