ព័ត៌មានអន្ដរជាតិ
BRICS ចេញសេចក្តីថ្លែងការណ៍មានការចរចាឡើងវិញនូវកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
មេដឹកនាំសំខាន់ៗនៃប្រទេសសមាជិក BRICS បានអំពាវនាវឱ្យមានការបន្តឡើងវិញនៃការចរចាផែនការសកម្មភាពដ៏ទូលំទូលាយរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបច្ចឹមប្រទេសតែងតែប្រឆាំង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ុងមិនឲ្យងើបរួច។

សហរដ្ឋអាមេរិកបានបដិសេធជាឯកតោភាគីកាលឆ្នាំ២០១៨ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ចំពោះការបន្តការចរចាកម្មវិធីនុយក្លេអ៊ែររបស់អីរ៉ង់ដែលជាសត្រូវធំបំផុតរបស់អ៊ីស្រាអែល។
ប្រទេសមហាអំណាចមួយចំនួនរួមទាំងសហរដ្ឋអាមេរិក បានសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏កម្រមួយជាមួយអ៊ីរ៉ង់លើកការរឹតត្បិតអ៊ីរ៉ង់កម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់ប្រទេសនៅឈូងសមុទ្រពែរ៍មួយនេះ។
កិច្ចព្រមព្រៀង JCPOA សម្រេចបានក្នុងឆ្នាំ២០១៥ ក្នុងរដ្ឋបាលរបស់អតីតប្រធានាធីបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែសហរដ្ឋអាមេរិកបានដកខ្លួនចេញជាឯកតោភាគីក្នុងឆ្នំា២០១៨ ក្នុងរដ្ឋបាលរបស់អតីតប្រធានាធបតី ដូណាល់ ត្រាំ ដោយចោទប្រកាន់អ៊ីរ៉ង់នៅតែបន្តកម្មវិធីអាវុធរបស់ខ្លន ហើយឥទ្ធិពលខាងក្រៅមិនអាចទប់ស្គាត់អ៊ីរ៉ង់លើកម្មវិធីនោះទេ។ អ៊ីរ៉ង់ក៏ចាប់ផ្តើមកម្មវិធីអាវុធឡើងវិញ ចាប់តាំងពីឆ្នាំនោះមក។ នេះបើយោងតាម Council on Foreign Relations ដែលជាអង្គការអន្តរជាតិវិភាគលើទំនាក់ទំនងអន្តរជាតិ។
ស្ថិតក្រោមលក្ខខ័ណ្ឌ JCPOA អ៊ីរ៉ង់យល់ព្រមរំសាយកម្មវិធីនុយក្លេអ៊ែរភាគច្រើនរបស់ខ្លួន និងបើកឱ្យមានការចុះត្រួតពិនិត្យពីអន្តរជាតិកាន់តែច្រើនឡើង ជាថ្នូរសំខាន់បំផុតសម្រាប់ការទទួលបានការលើកលែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមានតម្លៃរាប់ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយរបស់រ៉យទ័រ មេដឹកនាំនិងតំណាងនៃប្រទេសយ៉ាងហោចណាស់៣៧ បានទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ ដែលធ្វើឲ្យរុស្ស៊ីហាក់មានមុខមាត់យ៉ាងខ្លាំងក្នុងការទប់ទល់ភាពអាម៉ាស់ដែលបង្កើតឡើងដោយលោកខាងលិចចំពោះខ្លួនក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច