ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមចេញច្បាប់ចរាចរណ៍ថ្មី, អ្នកមិនគោរពភ្លើងស្តុបក្រហម ពិន័យ ២៣៦ដុល្លារ
តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤ ប្រទេសវៀតណាម គ្រោងចេញច្បាប់ចរាចរណ៍ថ្មីដែលដាក់ពិន័យរឹតតែធ្ងន់ ចំពោះអ្នកជិះម៉ូតូមិនគោរពភ្លើងស្តុបក្រហម ពោលគឺនឹងពិន័យជាប្រាក់រហូតដល់ទៅ ៦លានដុងឬ ២៣៦ដុល្លារឯណោះ។
សំណើច្បាប់ថ្មីនេះ ត្រូវគេមើលឃើញថាជាវិធានការក្តៅ ព្រោះតាមច្បាប់បច្ចុប្បន្ន អ្នកជិះម៉ូតូល្មើសភ្លើងសញ្ញាចរាចរណ៍ ទទួលពិន័យជាទឹកប្រាក់ត្រឹមចន្លោះពី ៨០ម៉ឺនទៅ១លានដុងប៉ុណ្ណោះ ហើយបើប្រៀបជាមួយនឹងទំហំនៃការពិន័យក្នុងសំណើថ្មីនេះ វាគឺលើសគ្នាដល់ទៅ៦ដងឯណោះ។
ចំពោះអ្នកបើកបររថយន្តវិញ ការដែលល្មើសភ្លើងសញ្ញាចរាចរណ៍ ក៏នឹងត្រូវពិន័យជាប្រាក់ចន្លោះពី៩ទៅ១១លានដុងផងដែរ ខណៈបច្ចុប្បន្នពិន័យត្រឹមពី ៤ទៅ៦លានដុងប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបើកបរមិនគោរពភ្លើងស្តុបក្រហម គឺជាបទល្មើសកើតឡើងញឹកញាប់បំផុត ជាពិសេសនៅទីក្រុងហាណូយតែម្តង ហើយករណីនេះច្រើនកើតឡើងនៅពេលព្រឹកព្រលឹមនិងពេលយប់ ព្រោះតែមិនមានប៉ូលិសចរាចរណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?