Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា ចារកម្ម​បរទេស​ព្យាយាម​លួច​ការណ៍​សម្ងាត់​អវកាស​របស់​ខ្លួន

បានផុស

នៅ

ការណ៍​សម្ងាត់​នៃ​កម្មវិធី​អវកាស​​របស់​ចិន ត្រូវ​បាន​ភ្នាក់ងារ​ចារកម្ម​​នៅ​បរទេស​កំពុង​ព្យាយាម​លួច ខណៈ​ការ​ប្រកួតប្រជែង​​សព្វាវុធ​នៅ​ក្នុង​លំហ​កាន់តែ​តានតឹង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សន្តិសុខ​ចិន កាល​ពី​ថ្ងៃទី​២៣​ខែ​តុលា​ឆ្នាំ​២០២៤ នៅ​​លើ​បណ្ដាញ​សង្គម WeChat។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សន្តិសុខ​ចិន បាន​ប្រាប់​ថា ការ​ការពារ​សន្តិសុខ​លំហ​អវកាស បាន​ក្លាយ​ជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ក្រុង​ប៉េកាំង​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​រស់នៅ​ទៅ​ថ្ងៃ​អនាគត ដោយ​បន្ថែម​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​បង្កើត​ជា​កង​កម្លាំង​ប្រយុទ្ធ​ក្នុង​លំហ​​ ធ្វើ​សមយុទ្ធ​សមត្ថភាព​​​សកម្មភាព​អវកាស និង​​ថែម​ទាំង​ចាត់​ទុក​ចិន​ជា​គូ​ប្រជែង​ដ៏​ធំ​នៅ​ក្នុង​វិស័យ​អវកាស​ទៀត​ផង»។

ក្រសួង​សន្តិសុខ​ចិន ក៏​បាន​បញ្ជាក់​ដែរ​ថា ភ្នាក់ងារ​ចារកម្ម​​បរទេស​​បាន​​ប្រើ​ប្រាស់​ផ្កាយរណប​បច្ចេកវិទ្យា​ខ្ពស់​ចាប់​សញ្ញា​តាមដាន ដើម្បី​ប្រឆាំង​នឹង​ក្រុង​ប៉េកាំង ក្នុង​គោល​បំណង​អង្កេតការណ៍ និង​លួច​ព័ត៌មាន​សម្ងាត់​​របស់​ខ្លួន។ យ៉ាង​ណា ក្រសួង​សន្ដិសុខ​ចិន មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​ប្រទេស​ទាំង​នោះ​ទេ។

សូម​បញ្ជាក់​ថា ចិន មាន​គម្រោង​បញ្ជូន​អវកាសយានិក​របស់​ខ្លួន​ជា​លើក​ដំបូង​ជាន់​ដី​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០៣០​ខាង​មុខ ដោយ​មាន​​រុស្ស៊ី​ជា​ដៃគូ​សហការ។ កាល​ពី​ឆ្នាំ​២០២០ ចិន​បាន​សម្រេច​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​គំរូ​ពី​ភព​ព្រះចន្ទ​មក​ស្រាវជ្រាវ​តាម​រយៈ​យាន​អវកាស Chang’e-5។

ទីភ្នាក់ងារអវកាសរបស់​ចិន​ បានកំណត់​យក​ឆ្នាំ​២០៣៥​ ជាកាលបរិច្ឆេទ​នៃ​ការ​សាងសង់​ «ស្ថានីយ​មូលដ្ឋាន» នៅលើប៉ូលខាងត្បូងរបស់​​ភព​ព្រះ​ចន្ទ ហើយ​នៅ​ឆ្នាំ​២០៤៥ ចិន​គ្រោង​នឹង​បង្កើត​ឲ្យ​មានស្ថានីយអវកាសវិលជុំវិញ​គន្លង​​ព្រះ​ចន្ទ​ថែម​ទៀតផង៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៤ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៤ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​ផ្លូវ​ល្បឿន​លឿន​ ១៧ ខ្សែ ដាក់ក្នុង​​ផែនការ​​​មេ​អភិវឌ្ឍ​របស់រដ្ឋាភិបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម