Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន៤ប្រទេស ក្លាយជាដៃគូផ្លូវការរបស់ BRICS

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ ប្រទេសចំនួន៤នៅតំបន់អាស៊ីអាគ្នេយ៍គឺថៃ វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាដៃគូផ្លូវការរបស់ BRICS ហើយ ត្បិតមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិក៏ដោយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការបង្ហោះនៅលើទំព័រ X ផ្លូវការរបស់ខ្លួន, BRICS ប្រកាសថា ក្រៅពីប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង៤នេះ នៅមានប្រទេសចំនួន៩ទៀត ក៏ត្រូវបានដាក់បញ្ចូលជាដៃគូរបស់ខ្លួនផងដែរ ដូចជាអាល់ហ្សេរី បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន ពោលគឺសរុបទាំងអស់មាន១៣ប្រទេស។

ជុំវិញរឿងនេះដែរ អ្នកវិភាគហានិភ័យនយោបាយឯករាជ្យ Halmie Azrie បានប្រាប់ CNA ថា សមាជិកអាស៊ានទាំងបួននេះ ទំនងចង់បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនងបរទេស ចំពេលភូមិសាស្ត្រនយោបាយកំពុងច្របូកច្របល់ និងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ា។

(រូបថត៖ AP)

ទន្ទឹមនោះ បណ្ឌិត Oh Ei Sun អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរីក៏លើកឡើងដែរថា ប្រទេសអាស៊ានទាំងបួន ប្រហែលចង់អែបចិនឲ្យកាន់តែជាប់ ជាមួយក្តីសង្ឃឹមថានឹងទទួលបានលក្ខខណ្ឌពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរឡើងជាមួយទីក្រុងប៉េកាំង ព្រោះថាចិនគឺជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់ BRICS។

សូមបញ្ជាក់ថា ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាក្រុមកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោ​យមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។

BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែក្រុមនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​BRICS ​ចេញសេចក្តី​ថ្លែងការណ៍​មាន​ការចរចា​ឡើង​​វិញ​​នូវ​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៩ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម