Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ទ័ពកូរ៉េខាងជើង បញ្ចប់ការបំពាក់បំប៉ន និងចូលរួមក្នុងសមរភូមិរួចហើយ

បានផុស

នៅ

តាមការបញ្ជាក់ពីចារកម្មអ៊ុយក្រែន «HUR» កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤, ទាហានកូរ៉េខាងជើង បានបញ្ចប់ការបំពាក់បំប៉នសព្វគ្រប់អស់ហើយ រួចក៏បានចូលទៅក្នុងតំបន់សមរភូមិ Kursk ជាលើកដំបូងហើយដែរ។ 

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

HUR លើកឡើងថា ទ័ពកូរ៉េខាងជើង បានទទួលការបណ្តុះបណ្តាលនៅទីតាំងយោធាចំនួន៥នាចុងបូព៌ាប្រទេសរុស្ស៊ី ហើយត្រូវឆ្លងកាត់វគ្គហ្វឹកហ្វឺនរយៈពេលជាច្រើនសប្តាហ៍ មុនពេលដាក់ពង្រាយចូលទៅប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងជាមួយអ៊ុយក្រែន។

យោងតាមព័ត៌មានចុងក្រោយពីទីក្រុងកៀវ, រដ្ឋាភិបាលលោក គីម ជុងអ៊ុន បានបញ្ជូនទ័ពប្រហែល ១២ ០០០នាក់ទៅរុស្ស៊ី ដោយក្នុងនោះក៏មានមេទ័ព៣នាក់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ចេញប្រតិកម្មអ្វីនោះទេ។

(រូបថត៖ AP)

ការបញ្ជាក់របស់ HUR កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ព្រមានថា បើទាហានកូរ៉េខាងជើង ​ពិតជាចូលដៃក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន មែននោះ ពួកគេនឹងក្លាយជាគោលដៅស្រប់ច្បាប់។

មិនត្រឹមប៉ុណ្ណឹង សូម្បីប្រមុខអង្គការណាតូលោក Mark Rutte ក៏ព្រមានដែរថា បើទីក្រុងព្យុងយ៉ាង សម្រេចចិត្តធ្វើរឿងនេះមែន វានឹងក្លាយការដុតកម្តៅជម្លោះឲ្យកាន់តែរោលរាល ហើយរឿងនេះពិតជាសំខាន់ណាស់ ត្រូវគិតគូរឲ្យមែនទែន។

(រូបថត៖ AP)

ឯប្រទេសកូរ៉េខាងត្បូង ឯណោះក៏គំរាមដែរថា ខ្លួននឹងផ្តល់ជំនួយសព្វាវុធនិងបញ្ជូនទាហានទៅជួយកងកម្លាំងរបស់ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដូចគ្នា បើរឿងកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយលោក ពូទីន គឺជាការពិត។

ពាក្យចចាមអារ៉ាមអំពីការចូលខ្លួនរបស់កូរ៉េខាងជើងនៅក្នុងជម្លោះនេះ បានលេចឡើងនៅដើមខែនេះ ពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍អំពីការស្លាប់របស់ទាហានកូរ៉េខាងជើងនៅក្នុងតំបន់ Donetsk។ យ៉ាងណា គេមិនរកឃើញព័ស្តុតាងគាំទ្រការចោទប្រកាន់នេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ ព្រមានកូរ៉េខាងជើង ឯកូរ៉េខាងត្បូង ក៏គំរាមបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន ដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ៥ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១៤ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម