Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ស្លាប់​ព្រោះ​ព្យុះ ត្រាមី នៅ​ហ្វីលីពីន កើន​ឡើង​ដល់ ៤០​នាក់​ហើយ

បានផុស

នៅ

បំំណាក់​ដី និង​ទឹក​ជំនន់​នៅ​​ប្រទេស​ហ្វីលីពីន ដែល​បង្ក​ឡើង​ក្រោយ​ការ​វាយ​ប្រហារ​ពី​ព្យុះ ត្រាមី «Trami» បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៤០​នាក់​បាត់បង់​ជីវិត។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ទី​២៥​ខែ​តុលា​ឆ្នាំ​២០២៤ ភ្លៀង​ធ្លាក់​រយៈពេល​២​ថ្ងៃ​មក​នេះ​នៅ​ហ្វីលីពីន មានបរិមាណ​ស្មើ​នឹង​​ភ្លៀង​ធ្លាក់​រយៈពេល​២​ខែ​​ឯណោះ ដែល​ធ្វើ​ឲ្យ​​ពលរដ្ឋ​ជិត​២០​ម៉ឺន​​នាក់​ត្រូវ​បម្លាស់​ទី​លំនៅ​ទៅ​​រក​ទី​​​ទួល​មាន​សុវត្ថិភាព ខណៈ​ពលរដ្ឋ​ខ្លះ​កំពុង​ជាប់​គាំង​ខ្លួន​នៅ​លើ​ដំបូល​ផ្ទះ​នៅ​ឡើយ​​បន្ទាប់​ពី​ទឹក​​បាន​ជន់​លិច​ខ្លាំង។ ​ទឹក​ភ្លៀង ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៤​និង​ថ្ងៃ​ទី​២៥​ខែ​តុលា មាន​កម្ពស់​រហូត​ដល់​​​ ៣៩១,៣​មីល្លិម៉ែត្រ។

លោក Adre Dizon មេ​ប៉ូលិស​ប្រចាំ​តំបន់ Bicol បាន​ប្រាប់​​ថា៖ «មនុស្ស​ជា​ច្រើន​​នៅ​តែ​ជាប់​​ខ្លួន​នៅ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ ហើយកំពុង​ស្នើ​សុំ​ជំនួយ។ យើង​កំពុង​សង្ឃឹម​ថា ទឹក​ជំនន់​នឹង​ស្រក​ចុះ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ភ្លៀង​បាន​រាំង»។ លោក Dizon បាន​បន្ថែម​ថា បញ្ហា​ប្រឈម​ឥលូវ​នេះ​សម្រាប់​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​គឺ​ កង្វះ​ខាត​​ទូក ដែល​មិន​ទាន់​ដឹក​មក​ដល់។

ព្យុះ​ត្រាមី បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ហ្វីលីពីន ក្នុង​គោល​ដៅ​ពី​​លិច​ទៅ​ត្បូង សំដៅ​ទៅ​រក​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​តួ​លេខ​អ្នក​ស្លាប់​ព្រោះ​គ្រោះ​ធម្មជាតិ​លើក​នេះ កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់។

សូមបញ្ជាក់ថា មួយឆ្នាំៗ ហ្វីលីពីន ជួបព្យុះមិនក្រោម២០ទេ ហើយក្នុងឆ្នាំ២០១៣, Haiyan គឺជាព្យុះស៊ីក្លូនខ្លាំងបំផុតដែលវាយប្រហារប្រទេសនេះ ដោយឆក់យកជីវិតមនុស្សជាង ៧ ៣០០នាក់ ព្រមទាំងបង្កការបំផ្លិចបំផ្លាញធំធេងថែមទៀតផង៕

ដោយ៖ ឈាង​

ចុចអាន៖ ព្យុះ ត្រាមី វាយប្រហារហ្វីលីពីន ចាស់ដៃ, មនុស្សស្លាប់កើនដល់ ២៤នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥១ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម