ព័ត៌មានអន្ដរជាតិ
WSJ: Elon Musk រក្សាទំនាក់ទំនងជាមួយពូទីននិងមន្ត្រីជាន់ខ្ពស់រុស្ស៊ីតាំងចុងឆ្នាំ២០២២
យោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal (WSJ) នៅថ្ងៃទី២៥ខែតុលានេះ មហាសេដ្ឋីបច្ចេកវិទ្យា និងស្ថាបនិករថយន្តអគ្គិសនីដ៏ល្បីល្បាញ លោក Elon Musk ដែលជាអ្នកមានបំផុតនៅលើពិភពលោក និងជាអ្នកជួយបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ បានទាក់ទងជាទៀងទាត់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន (Vladimir Putin) និងមន្ត្រីកំពូលៗរបស់រុស្ស៊ីចាប់តាំពីចុងឆ្នាំ២០២២។

បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកដ៏លេចធ្លោ លោក ដូណាល់ ត្រាំ តែងតែនិយាយជាចំហរអំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊និងអ៊ុយក្រែននៅពេលដែលលោកឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ ហើយ ឲ្យអ៊ុយក្រែនកាត់ដីដែលរុស្ស៊ីកាន់កាប់ទៅឲ្យភាគីរុស្ស៊ីជាថ្នូរសន្តិភាព។
លោក Elon Musk ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាស និងទូរគមនាគមន៍ SpaceX និងជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម X បានចេញមកគាំទ្រអ៊ុយក្រែននៅពេលចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំកាលដើមឆ្នាំ២០២២ ដោយបរិច្ចាគស្ថានីយទំនាក់ទំនង Starlink ដែលបានជួយយ៉ាងច្រើនខ្សែការពារអ៊ុយក្រែន។
លោក Musk បានផ្លាស់ប្តូរការយល់ឃើញរបស់លោកបន្តិចម្តងៗឆ្ពោះទៅកាន់ការគាំទ្ររុស្ស៊ីនៅពេលក្រោយក្នុងអំឡុងសង្រ្គាម ហើយមហាសេដ្ឋីបានរារាំងអ៊ុយក្រែនពីការប្រើប្រាស់ស្ថានីយ Starlink ក្នុងការវាយប្រហារលើកងនាវារុស្ស៊ី។ លោកក៏បានត្អូញត្អែរថាគាត់កំពុង «ខាតលុយ» តាមរយៈការផ្តល់សេវា Starlink ដល់អ៊ុយក្រែន។
មហាសេដ្ឋីជំនួញរូបនេះ ដែលបានគាំទ្រយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងអតីតប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ធ្លាប់បានបដិសេធមិនយល់ស្របជាមួយទីក្រុងមូស្គូ ហើយបានអះអាងថា លោកបាននិយាយជាមួយលោក ពូទីនតែម្តងគត់ក្នុងខែមេសា ឆ្នាំ ២០២១អំពីប្រធានបទទាក់ទងនឹងអវកាស។
មន្ត្រី អឺរ៉ុប សហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងអតីតនិងបច្ចុប្បន្ន បានប្រាប់ WSJ ថា Musk បានធ្វើការសន្ទនាបន្ថែមទៀតជាមួយលោក ពូទីន និងមន្ត្រីជាន់ខ្ពស់របស់វិមានក្រឹមឡាំង ចាប់តាំងពីចុងឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ