Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមជម្លៀស ខណៈព្យុះ ត្រាមី បង្កើនឥទ្ធិពលរឹតខ្លាំង

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤, វៀតណាម បានចេញការព្រមានឲ្យពលរដ្ឋខ្លួន ត្រៀមជម្លៀសនិងត្រូវប្រុងប្រយ័ត្នឲ្យមែនទែនចំពោះព្យុះថ្មីឈ្មោះថា ត្រាមី ខណៈពេលនេះវាកំពុងបង្កើនកម្លាំងដល់កម្រិតទី១០ ដែលអាចនាំមកជាមួយខ្យល់ល្បឿន ១០២គីឡូម៉ែត្រក្នុងមួយម៉ោង ហោះសំដៅទៅឆ្នេរភាគកណ្តាល។

(រូបថត៖ NAM THINH)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចេញបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាពិសេសនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue, Quang Nam, Quang Ngai, Binh Dinh និង Phu Yen។

ព្យុះទីហ្វុង ត្រាមី កំពុងបង្កើនកម្លាំងរឹតខ្លាំង បន្ទាប់ពីវាយប្រហារកោះ Luzon ក្នុងប្រទេសហ្វីលីពីន ខណៈមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រវៀតណាម ព្រមានថា ព្យុះនេះ នឹងបោកបក់មកលើភាគកណ្តាលប្រទេសចន្លោះថ្ងៃទី២៧ដល់២៩ខែតុលា។

អាស្រ័យហេតុដូច្នេះហើយ អាជ្ញាធរមូលដ្ឋានបានប្រុងជើងការរួចជាស្រេច ដើម្បីជម្លៀសពលរដ្ឋនិងបានជូនដំណឹងដល់អ្នកនេសាទក៏ដូចជាទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកសិន ដើម្បីសុវត្ថិភាព។

សូមបញ្ជាក់ថា ត្រាមី គឺជាព្យុះទី៦ ដែលកកើតឡើងនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះមក ហើយក្នុងនោះ យ៉ាកជី គឺជាព្យុះដែលមានកម្លាំងខ្លាំងជាងគេ ពេលវាវាយប្រហារខេត្ត Quang Ninh នៅថ្ងៃទី៧ខែកញ្ញា ដោយសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចអស់ទឹកប្រាក់ជាង ៨១ ០០០ពាន់លានដុង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នក​ស្លាប់​ព្រោះ​ព្យុះ ត្រាមី នៅ​ហ្វីលីពីន កើន​ឡើង​ដល់ ៤០​នាក់​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម