Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ ត្រាមី អាច​ត្រឡប់​ទៅហ្វីលីពីន​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ ខណៈ​អ្នកស្លាប់​កើន​​ដល់ ៤៦​នាក់

បានផុស

នៅ

តួ​លេខ​អ្នក​ស្លាប់​ព្រោះ​ព្យុះ​កំណាច ត្រាមី (Trami) នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​កើន​ឡើង​ដល់ ៤៦​នាក់​ហើយ ខណៈ​មាន​មនុស្ស​ប្រមាណ ២០​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។ មន្ត្រី​ហ្វីលីពីន បាន​ព្រមាន​ថា ព្យុះ​ត្រូពិច​នេះ នឹង​អាច​​វិល​ត្រឡប់​ទៅ​វាយ​ប្រហារ​ហ្វីលីពីន​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

(រូបភាព៖ រដ្ឋាភិបាលហ្វីលីពីន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​រដ្ឋាភិបាល​ហ្វីលីពីន បាន​បង្ហាញ​ថា ពលរដ្ឋ​ជិត ២៤​ម៉ឺន​នាក់​កំពុង​ជ្រក​កោន​នៅក្នុង​ជុំរុំ​ភៀស​ខ្លួន ហើយ​មាន​​អ្នក​ដំណើរ ៧ ៥១០​នាក់​ត្រូវ​បាន​ជាប់​គាំង​ខ្លួន​នៅ​កំពង់ផែ ខណៈ​ជើង​ហោះហើរ​ចំនួន ៣៦ ត្រូវ​បាន​លុប​ចោល​នៅ​ថ្ងៃ​សុក្រ​នេះ។

ភ្នាក់ងារ​ការពារ​ជន​ស៊ីវិល បាន​ប្រាប់​ថា ករណី​​ស្លាប់ និង​របួស ភាគ​ច្រើន​កើត​​ឡើង​ដោយសារ​តែ​បំណាក់ដី ទឹក​ជំនន់ និង​​ឧបទ្ទវហេតុ​ផ្សេងៗ ហើយ​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់ Bicol ដែល​មាន​ការ​ជន់​លិច​ខ្លាំង​ជាង​គេ។

លោក Ferdinand Marcos Jr ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម X ថា៖ «ខ្ញុំ​សូម​ធ្វើ​ការ​អំពាវនាវ​នេះ​ទៅ​កាន់​ប្រជាជន​របស់​យើង​ថា ការ​ជួយ​សង្គ្រោះ​កំពុង​ដំណើរការ។ វា​នឹង​ទៅ​ដល់​តាម​​ផ្លូវ​គោក ផ្លូវ​អាកាស និង​សូម្បី​តែ​ផ្លូវ​សមុទ្រ»។

ព្យុះ ត្រាមី បាន​វាយ​ប្រហារ​កោះ Luzon ដែល​ជាកោះ​​ធំ​ជាង​គេ និង​មាន​មនុស្ស​រស់នៅ​ច្រើន​ជាង​គេ​របស់​​ហ្វីលីពីន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​ល្បឿន​ខ្យល់​ជិត ១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ខណៈ​បរិមាណ​ទឹក​ភ្លៀង​ក្នុង​រយៈពេល​២​ថ្ងៃ​មក​នេះ ស្មើ​នឹង​ចំនួន​ទឹក​​ភ្លៀង​ដែល​ធ្លាក់​​ដល់​ទៅ​​២​ខែ​ឯណោះ ជាមួយ​កម្ពស់​ទឹក ៣៩១,៣​មិល្លិម៉ែត្រ។

ព្យុះ​នេះ កំពុង​ធ្វើ​ដំណើរ​​​​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​សំដៅ​ទៅ​រក​ប្រទេស​វៀតណាម។ យ៉ាង​ណា ភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន បាន​ព្រមាន​ថា ព្យុះ ត្រាមី អាច​បក់​ត្រឡប់​មក​វិញ ព្រោះ​តែ​​​សម្ពាធខ្យល់​​ខ្ពស់​ដែល​មាន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

ដោយ៖ ឈាង​

ចុចអាន៖ វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមជម្លៀស ខណៈព្យុះ ត្រាមី បង្កើនឥទ្ធិពលរឹតខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម