Connect with us

ព័ត៌មានអន្ដរជាតិ

គួរឲ្យបារម្ភ! កម្តៅផែនដី អាចក្តៅជាងបច្ចុប្បន្ន ១គុណនឹង២ ត្រឹមចុងសតវត្សរ៍នេះ

បានផុស

នៅ

ពិតជារឿងគួរឲ្យព្រួយបារម្ភបំផុតនៅពេលដឹងអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិទាក់ទងនឹងកម្តៅផែនដី ដោយក្នុងនោះបានព្រមានថា ត្រឹមចុងសតវត្សរ៍នេះតែម្តង សីតុណ្ហភាពជាសកលអាចនឹងកើនដល់កម្រិតធ្ងន់ ៣.១អង្សាសេ ពោលគឺលើសបច្ចុប្បន្នទ្វេដង ប្រសិនបើបណ្តាប្រទេសឧស្សាហកម្មធំៗ នៅតែព្រងើយកន្តើយ និងស្វះស្វែងធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហានេះទេនោះ។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ UN និងយកមកចុះផ្សាយដោយ Daily Mail កាលពីថ្ងៃសុក្រទី២៥ខែតុលាឆ្នាំ២០២៤, គោលដៅកំណត់កម្តៅផែនដីឲ្យនៅត្រឹម ១.៥អង្សាសេនឹងស្លាប់ បើពិភពលោក មិនប្រឹងប្រែងធ្វើការដើម្បីកាត់បន្ថយការបំភាយឧស្ម័នទេនោះ។ ពិភពលោក កំពុងស្ថិតនៅលើផ្លូវ ឈានឆ្ពោះទៅរកការកើនឡើងសីតុណ្ហភាពពី២.៦អង្សាសេ ដល់៣.១អង្សាសេហើយ។

ការ​ព្រមាន​នេះ​ កើត​មាន​មុន​កិច្ច​ប្រជុំ Cop29 ឆ្នាំ២០២៤ ដែលនឹងធ្វើឡើង​នៅ​ទីក្រុង​បាគូ នៃ​ប្រទេស​អាស៊ែបៃហ្សង់ ដែលគេស្គាល់ច្បាស់ថា ជាដែនដី​សម្បូរហ្វូស៊ីល​ឥន្ធនៈ។

(រូបថត៖ Shutterstock)

នៅទីនោះ ប្រជាជាតិទាំងឡាយ នឹងប្រឈមមុខចំពោះការអំពាវនាវឲ្យរួមដៃគ្នាធ្វើសកម្មភាពឲ្យកាន់តែស្វាហាប់ជាងមុន ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍ យកទៅដោះស្រាយជាមួយបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័ន។

ឆ្លើយតបនឹងរបាយការណ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយថា «ពិភពលោកកំពុងធ្លាក់ចូលរណ្តៅគ្រោះថ្នាក់ហើយ។ មេ​ដឹកនាំទាំងឡាយគឺ​ជា​ស្ពាន​ចម្លង កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន។ ​យើងអាច​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះមហន្តរាយ​អាកាសធាតុ ហើយប្រទេសក្រីក្រនឹងត្រូវប្រឈមហានិភ័យនិងរងគ្រោះខ្លាំងបំផុត»។

(រូបថត៖ ZDF)

សូមបញ្ជាក់ថា នៅឯកិច្ចប្រជុំកំពូលអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ប្រទេសនានាបានព្រមព្រៀងគ្នាកំណត់ការកើនឡើងសីតុណ្ហភាពត្រឹម ២អង្សាសេ ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឲ្យនៅត្រឹម១.៥អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។

ទោះបីជាយ៉ាងណា គេមើលឃើញថា ការខិតខំទាំងនោះហាក់មិនទាន់ទាញបញ្ហានេះ ឲ្យធូរស្បើយឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម