ព័ត៌មានអន្ដរជាតិ
បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក
ក្នុងសេចក្តីរាយការណ៍របស់ Bangkok Post, ទីក្រុងបាងកកនិងឈៀងម៉ៃ នៃប្រទេសថៃ បានជាប់ឈ្មោះក្នុងបញ្ជីទីក្រុងកំពូលទាំង៥០ទូទាំងពិភពលោក ដែលមានខ្យល់ពុលអាក្រក់បំផុត។

យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស, គិតត្រឹមម៉ោង ១០:២៥នាទីព្រឹកថ្ងៃសុក្រទី២៥ខែតុលាឆ្នាំ២០២៤ រាជធានីថៃ បានជាប់ចំណាត់ថ្នាក់ទី១៣ជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់ «AQI» កម្រិត១០១ ខណៈឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់ទី៤៣ ជាមួយ AQI កម្រិត៦៦។
បើនិយាយពីសន្ទស្សន៍ AQI, កាលណាកម្រិតមានចន្លោះពី០ទៅ៥០ គឺត្រូវចាត់ទុកថាជាកម្រិតល្អ ប៉ុន្តែបើឈានដល់៤០០ទៅ៥០០ហើយនោះ វាគឺជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរនិងគ្រោះថ្នាក់ហើយ។
ចំពោះទីក្រុងដែលមានការខ្យល់ពុលអាក្រក់ជាងគេបំផុតលើពិភពលោកគឺ ដែលី នៃប្រទេសឥណ្ឌា ពោលគឺ AQI បានឈានដល់កម្រិត ២៨៧។
បើគិតតែតំបន់អាស៊ីអាគ្នេយ៍ ទីក្រុងហាណូយនៃប្រទេសវៀតណាម គឺជាប់ចំណាត់ថ្នាក់លេខ ១ ដោយ AQI បានឈានដល់កម្រិត ១៧៤ ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងបាងកក នឹងត្រូវខ្យល់ពុល គ្របដណ្តប់ មួយសប្តាហ៍ពេញ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?