Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky មិន​ឲ្យ​ប្រមុខ UN ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ព្រោះ​អន់ចិត្ត​រឿង​នៅ BRICS

បានផុស

នៅ

លោក Volodymyr Zelensky បានច្រានចោល​សំណើ​ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនរបស់លោក Antonio Guterres ក្រោយ​អគ្គលេខាធិការអង្គការសហប្រជាជាតិ​រូប​នេះ បាន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ BRICS នៅ​ឯ​​ទីក្រុង Kazan ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២៦​ខែ​តុលា​ឆ្នាំ​២០២៤។

លោក Antonio Guterres និង​លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បានប្រាប់ BBC ថា៖ «លោកប្រធានាធិបតីមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គាត់ទេ។ បន្ទាប់ពី​ទៅ Kazan និងបន្ទាប់ពីគាត់បានចាប់ដៃជាមួយអ្នកញុះញង់សង្រ្គាម ហើយបាន​ប្រារព្ធ​​ថ្ងៃ “UN Day” នៅលើទឹកដីនៃប្រទេសឈ្លានពាន វាពិតជាចម្លែកក្នុងការទទួលគាត់​ឲ្យ​មក​ទីនេះ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Guterres ទៅ​កាន់​ប្រទេស​រុស្ស៊ី បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​មាន​ការ​សង្រាក​ចិត្ត​ជា​ខ្លាំង។

ក្នុងអំឡុងពេលទស្សនកិច្ចនៅ​រុស្ស៊ី លោក Guterres បានអំពាវនាវឲ្យ​មាន «សន្តិភាពដ៏​ត្រឹមត្រូវ» មួយ​នៅក្នុងប្រទេសអ៊ុយក្រែន និងបានបញ្ជាក់ឡើងវិញនូវគោលជំហររបស់​លោក​ចំពោះលោក ពូទីន ថា​ការឈ្លានពានរបស់រុស្ស៊ី​លើ​អ៊ុយក្រែន គឺជា «ការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលដំណើរទស្សនកិច្ចរបស់លោក Guterres ទៅកាន់ទីក្រុង Kazan ក្រសួងការបរទេសអ៊ុយក្រែនបានប្រកាស​ថា៖ «នេះគឺជាជម្រើសខុសដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាគ្រាន់តែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបដិសេធការអញ្ជើញរបស់អ៊ុយក្រែនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលលើកដំបូងនៅក្នុងប្រទេសស្វីស។ ប៉ុន្តែគាត់បានទទួលយកការអញ្ជើញទៅទីក្រុង Kazan ពីឧក្រិដ្ឋជនសង្គ្រាមលោក ពូទីន ទៅ​វិញ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ នាទីutes មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម