ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តការលក់សព្វាវុធតម្លៃ ២ពាន់លានដុល្លារឲ្យតៃវ៉ាន់
មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់សព្វាវុធដ៏មានសក្ដានុពលចំនួន ២ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះមានទាំងប្រព័ន្ធខែលការពារដែនអាកាសកម្រិតខ្ពស់ NASAMS។
ប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងរៀបចំសមយុទ្ធសង្គ្រាមកាលពីសប្តាហ៍មុន ដែលវាជាសមយុទ្ធលើកទី២ហើយចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់កាលពីខែឧសភា។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា កញ្ចប់លក់ថ្មីនេះមានទឹកប្រាក់ចំនួន ១,១៦ពាន់លានដុល្លារសម្រាប់ប្រព័ន្ធមីស៊ីល និង ៨២៨លានដុល្លារសម្រាប់ប្រព័ន្ធរ៉ាដា។
សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានរៀបរាប់ថា៖ «ការលក់ដែលបានស្នើឡើងនេះបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អ្នកទិញ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត។ ការលក់ដែលបានស្នើឡើងនឹងជួយកែលម្អសុវត្ថិភាពរបស់អ្នកទទួល និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។
ប្រភពរដ្ឋាភិបាលអាមេរិក បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រព័ន្ធខែលការពារមីស៊ីល NASAMS គឺជាអាវុធថ្មីសម្រាប់តៃវ៉ាន់ ដោយក្នុងតំបន់មានតែប្រទេសចំនួន២ប៉ុណ្ណោះដែលកំពុងប្រើប្រាស់ NASAMS គឺ ប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់