Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងដាក់ចេញច្បាប់ហាមឃាត់ការជក់បារីនៅទីសាធារណៈ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនជាន់ខ្ពស់របស់កូរ៉េខាងជើងកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា បានណែនាំការហាមឃាត់ការជក់បារីនៅតាមទីសាធារណៈមួយចំនួនដើម្បីផ្តល់ឲ្យប្រជាជននូវបរិស្ថានរស់នៅប្រកបដោយអនាម័យ” ។

KCNA បានដកស្រង់សម្តីសមាជិកសភាបាននិយាយថា ច្បាប់ហាមឃាត់ជក់បារីនេះមានគោលបំណងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើងដោយរឹតបន្តឹងការត្រួតពិនិត្យផ្នែកច្បាប់ និងសង្គមទៅលើការផលិត និងការលក់បារី ។

KCNA បាននិយាយថា ច្បាប់នេះបានចែងថា ការជក់បារីត្រូវបានហាមឃាត់នៅក្នុងកន្លែងសំខាន់ៗដូចជា មជ្ឈមណ្ឌលនយោបាយ និងអប់រំមនោគមវិជ្ជា រោងភាពយន្ត ឬល្ខោន និងមូលដ្ឋានសុខាភិបាល និងសុខភាពសាធារណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមអង្គការសុខភាពពិភពលោក (UN) បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងមានអត្រាខ្ពស់នៃការជក់បារីដោយមានបុរសជក់បារីចំនួន ៤៣.៩ ភាគរយគិតត្រឹមឆ្នាំ ២០១៣ ។

ទន្ទឹមនោះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាអ្នកជក់បារីបន្តកន្ទុយដែលត្រូវបានគេមើលឃើញជាញឹកញាប់កាន់បារីក្នុងដៃនៅក្នុងរូបថតនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។

លោក គីម ត្រូវបានគេប្រទះឃើញឈប់សម្រាកជក់បារីនៅស្ថានីយ៍រថភ្លើងមួយនៅទីក្រុង Nanning ភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ ២០១៩ នៅតាមផ្លូវធ្វើដំណើរទៅកាន់ទីក្រុងហាណូយសម្រាប់កិច្ចប្រជុំកំពូលលើកទី ២ របស់លោកជាមួយប្រធានាធិបតីអាមេរិក Donald Trump ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប៉ៃ វាសនា
ជីវិតកម្សាន្ដ១ នាទីute មុន

អ្នកសិល្ប:រន្ធត់ចិត្ត ក្រោយតារាកំប្លែងមាឌល្អិតលោក ប៉ៃ វាសនា ទទួលមរណភាពដោយសារជំងឺមហារីកថ្លើម

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

តើជនកំសាកដែលលួចវាយទាហានកម្ពុជា នឹងទទួលទោសទណ្ឌកម្រិតណា នៅថៃ? 

កីឡា២ នាទីutes មុន

NOCC ប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំង​ ដើម្បី​យល់​ដឹង​អំពីជំងឺ​មហារីកសុដន់ លើកទី៣

ជីវិតកម្សាន្ដ៩ នាទីutes មុន

ហ្វីយ៉ាតា សង្ឃឹមថា បើទោះមានគេលាបពណ៌ ខំមួលបង្កាច់ក្រោយខ្នង ក៏សុំត្រឹមពិភពលោកនេះឈរតែលើការពិត

កីឡា១០ នាទីutes មុន

លោក​ ពេជ្រ​ សុផាន់​ ចាំ​មើល​ក្លឹប​ថ្មី​ធ្វើ​រួច​សិន​ទើប​ពិចារណា​រឿង​ទទួល​សិស្ស​ស្រីៗ​ ឬ​អត់…

Sokha Hotels

ព័ត៌មានពេញនិយម