Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​ប្រើ​យន្តហោះ​​១០០គ្រឿង​រួម​ទាំង​ F-35 វាយ​ប្រហារអ៊ីរ៉ង់​​​​នៅថ្ងៃសៅរ៍​នេះ​

បានផុស

នៅ

កងកម្លាំងការពារ​ជាតិ​អ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែលបាន​ប្រើប្រាស់​​យន្តហោះ​ចម្បាំង​​១០០​គ្រឿង​  ​វាយប្រហារតាមអាកាសទៅលើទីតាំងផលិតកាំជ្រួចរបស់អ៊ីរ៉ង់ និងប្រព័ន្ធ​មីស៊ីល​​លើ​ដី​​របស់​អ៊ីរ៉ុង់​ និង​ត្រឡាប់​ម​ក​កាន់​ប្រទេសវិញ​ដោយ​សុវត្ថិភាព​​។

ប្រភេទ​យន្តហោះ​​ F-35 ដែល​អ៊ីស្រាអែល​ប្រើ​ក្នុងការ​វាយប្រហារ​អឺរ៉ង់​​នៅព្រឹក​ថ្ងៃសៅរ៍​នេះ​។ Flash90
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ព​អ៊ីស្រាអែល ​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​មក​លើ​អ៊ីស្រាអែល​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ; ការ​វាយ​ប្រហារ​សងសឹកត្រូវបានបញ្ចប់ ហើយបេសកកម្មត្រូវបានបំពេញ។ ទោះជាយ៉ាងណាក៏ដោយ IDF នឹងត្រូវឆ្លើយតបប្រសិនបើអ៊ីរ៉ង់ចាប់ផ្តើមបង្ក​ភាព​តាន​តឹង​ជាថ្មី​ទៀត​។

តាមការ​ចេញ​ផ្សាយ​របស់​ភាគី​អ៊ីរ៉ង់ ​​ផ្ទុយ​ពី​ការ​អះអាង​របស់​អ៊ីស្រាអែល យោធាអ៊ីរ៉ង់បាននិយាយថា គ្រឿងបរិក្ខាររបស់ខ្លួនមួយចំនួននៅក្នុងខេត្ត Tehran, Khuzestan និង Ilam ត្រូវបានរងការវាយប្រហារក៏ពិតមែន ប៉ុន្តែអ៊ីស្រាអែលបានត្រឹមតែអាចបង្កការខូចខាតតិចតួចប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់​​អ៊ីរ៉ង់ បានរាយការណ៍ ដោយដកស្រង់ប្រភពដែលមានព័ត៌មានមួយថា ក្រុងតេអេរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការឆ្លើយតបសមាមាត្រទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល​នៅ​ពេល​នោះ​​។

តាមសេចក្តី​រាយការណ៍ អ៊ីស្រាអែល​​​បាន​ប្រើប្រាស់​​យន្ត​ហោះជាង​១០០​គ្រឿង​​រួមទាំងយន្តហោះ F-35 ដ៏ទំនើប ​សម្រាប់​ប្រតិបត្តិការ​​វាយប្រហារ​សងសឹក​​​ក្នុង​ទឹកដី​អ៊ីរ៉ង់​ដែល​មាន​ចម្ងាយ​​ប្រមាណ​២០០០​គីឡូម៉ែត្រ​។

សារព័ត៌មាន​ New York Times របស់​សហរដ្ឋ​អាមេរិក បាននិយាយថា អ៊ីស្រាអែលបានវាយ​ប្រហារ គោលដៅប្រហែល​​២០​​ក្នុង​ទឹក​ដី​អ៊ីរ៉ង់​។

យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួនបីលើកទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ លោក Barak Ravid អ្នករាយការណ៍នយោបាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ Axios បាននិយាយដោយដកស្រង់ប្រភព។ ការ​វាយប្រហារ​លើក​ទីមួយផ្តោតលើប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ហើយ​ទីពីរ និងទីបីផ្តោតលើមូលដ្ឋានមីស៊ីល និងយន្តហោះគ្មានមនុស្សបើក និង​មូលដ្ឋាន​​ផលិត​របស់​វា​។

ទីភ្នាក់ងារ​ព័ត៌មាន​អារ៉ាប់​ស៊ីរី (SANA) បាន​រាយការណ៍​ថា កងទ័ព​អ៊ីស្រាអែល​បាន​​វាយ​ប្រហារ​លើ​ទីតាំង​យោធា​នៅ​ភាគ​ខាង​ត្បូង​និង​ភាគ​កណ្តាល​ប្រទេស​ស៊ីរី។ ការការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់មីស៊ីលជាច្រើនគ្រាប់។

សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា ការវាយប្រហារបឋមរបស់អ៊ីស្រាអែល​សំដៅ​លើគោលដៅរ៉ាដាក្នុងប្រទេសស៊ីរី គឺសំដៅទៅលើ​​​​​ «​​​​​ការ​បង្អាក់​»សមត្ថភាពរបស់អ៊ីរ៉ង់ ដែល​បង្កើន​យ៉ាងឆាប់រហ័សទៅជាការវាយលុកដែលផ្តោតលើទីក្រុងតេអេរ៉ង់ និងទីក្រុងការ៉ាច រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ និងទីតាំងយុទ្ធសាស្ត្រមួយផ្សេងទៀត។

​អ៊ីស្រាអែលមិនបានកំណត់គោលដៅនុយក្លេអ៊ែរ និងទីតាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ទេ ទីភ្នាក់ងារសារព័ត៌មាន ShafaqNA របស់អ៊ីរ៉ង់បានរាយការណ៍ដោយបន្ថែមថាមិនមានរបាយការណ៍ពីការ​ស្លាប់​ឬ​របួស​​​នៃ​ជនស៊ីវិល ឬយោធា​នោះទេ​​។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅភាគខាងលិច និងភាគនិរតីនៃទីក្រុង Tehran មិនត្រូវបានវាយប្រហារដោយការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ។

ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen ដែលមានមូលដ្ឋាននៅលីបង់បានរាយការណ៍ថា ការវាយប្រហារ​របស់អ៊ីស្រាអែលមិនសំដៅទៅលើទីតាំងប្រេងរបស់អ៊ីរ៉ង់ ឬអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ទីក្រុង Tehran និងអាកាសយានដ្ឋានអន្តរជាតិ Mehrabad ក្នុង​រដ្ឋធានីអ៊ីរ៉ង់នោះទេ។

ជើងហោះហើរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងបន្ថែម។

ស្ថានការណ៍នៅទីក្រុងតេអេរ៉ង់ និងទីក្រុងធំៗផ្សេងទៀតរបស់អ៊ីរ៉ង់នៅតែស្ងប់ស្ងាត់ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីបាននិយាយថា ស្ថានទូតនៅតែបន្តប្រតិបត្តិការជាធម្មតា៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ២៨ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៤៥ នាទីutes មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

ម៉ាដូណា បង្ហើបថា ខ្លួនអាចនឹងវិលរកស្នេហ៍ចាស់វិញ ព្រោះស្តាយមនោសញ្ចេតនា ៨ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង៣នាក់បន្ថែមទៀត ក្រោម​សម្ពាធខ្លាំង​​ពីអ៊ីស្រាអែល​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២២ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម