Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ប្រាប់ប្រទេសទីបីថា ខ្លួន​នឹង​មិន​វាយប្រហារ​តប​អ៊ីស្រាអែល​​ទេ

បានផុស

នៅ

ភាគី​ប្រទេសទី​បី​ដែល​​ទំនង​ជា​អ្នកសម្របសម្រួល​​​ទប់​ស្កាត់​ការ​កើន​ឡើង​ការ​ប្រឈម​​សង្គ្រាម​​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បាន​អះអាងថា អ៊ីរ៉ង់នឹងមិនសងសឹកក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់របស់​អ៊ីស្រាអែ​ល​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍នេះ ដោយ​ប្រើ​យន្តហោះ​១០០គ្រឿង​​ លើ​មូលដ្ឋាន​ទ័ព​និង​រោងចក្រ​ផលិត​អាវុធ​អឺរ៉ង់។

ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Sky News Arabia បាន​ដកស្រង់​ប្រភព​​​មិន​បញ្ចេញឈ្មោះ ដោយ​អះអាង​ថា ​អ៊ីរ៉ង់​បាន​ប្រាប់​ភាគី​​ប្រទេសទី៣​ថា ខ្លួន​នឹង​មិន​វាយ​ប្រហារ​សងសឹក​លើ​អ៊ីស្រាអែល​ដែលវាយប្រហារ​ខ្លួន​នៅព្រឹក​ថ្ងៃសៅរ៍​ឡើយ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយមុននេះថា ខ្លួនកំពុងធ្វើការវាយប្រហារដោយការវះកាត់លើគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់ «ជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែ​របស​អ៊ីរ៉ង់​ជាពិសេស​​ការ​វាយប្រហារ​​​កាល​ថ្ងៃទី១​ខែ​​តុលា​​​ដែលអ៊ីរ៉ង់​ធ្វើ​ឡើង​ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេដឹកនាំ​ហេសបូឡា​​ក្នុង​ប្រទេសលីបង់​។

ការ​វាយប្រហារ​របស់​​យោធាអ៊ីស្រាអែល​ដោយ​ប្រើ​ប្រាស់​យន្តហោះ​១០០​គ្រឿង រួម​ទាំង​​យន្តហោះ​ចម្បាំង​ដ៏ទំនើប​ផងនោះ មាន​ចម្ងាយ​ជាង​២០០០​គីឡូម៉ែត្រ បាន​សំដៅលើ​មូលដ្ឋាន​ទ័ព​និង​​រោង​ចក្រផលិត​អាវុធ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ ប៉ុន្តែ​​យោធាអ៊ីរ៉ង់បាននិយាយថា ទីតាំងមួយចំនួនរបស់ខ្លួននៅក្នុងខេត្ត Tehran, Khuzestan និង Ilam ត្រូវបានរងការវាយប្រហារពិតមែន ប៉ុន្តែអ៊ីស្រាអែលបានត្រឹមតែអាចបង្កការខូចខាតបានតិចតួចប៉ុណ្ណោះ ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានបង្វែរផលប៉ះពាល់ចម្បង។

នៅល្ងាចថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ដែលជាការឆ្លើយតបចំពោះការសម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស់ ហេសបូឡា និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម។ ទីក្រុងតេអេរ៉ង់បានអះអាងថា ៩០ភាគរយ​នៃកាំជ្រួចបានវាយប្រហារគោលដៅរបស់ពួកគេ ខណៈអ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលត្រឹមតែ ១៨០គ្រាប់ប៉ុណ្ណោះ ហើយភាគច្រើននៃពួកគេត្រូវបានស្ទាក់ចាប់។

អគ្គសេនាធិការអ៊ីស្រាអែលបានប្តេជ្ញាថានឹង «ជ្រើសរើសពេលវេលាត្រឹមត្រូវ» ដើម្បីធ្វើឱ្យអ៊ីរ៉ង់ភ្ញាក់ផ្អើលជាមួយនឹងការវាយប្រហារបក​ ខណៈដែលមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានថា ការវាយប្រហារលើអ៊ីស្រាអែលនឹងត្រូវបានពង្រីកតែប៉ុណ្ណោះ។

​អ៊ីរ៉ង់​បាន​រឹតចំណង​​​ទាក់​ទង​យ៉ាងស្អិត​រមួត​ជាមួយ​ រុស្ស៊ី​ក្នុង​អំឡុង​ពេលសង្គ្រាម​​នៅអ៊ុយក្រែន​ ហើយ​អ៊ីរ៉ង់​​ក៏​នឹង​អាច​​​​ស្រាក់​ដៃគ្នា​ជាមួយ​រុស្ស៊ី​ដើម្បី​ប្រឆាំង​​សហរដ្ឋ​អាមេរិកដែលជា​អ្នក​គាំទ្រ​​អ៊ីស្រាអែល​​លើ​គ្រប់​មធ្យោបាយ​សង្គ្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម