Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសវ័យ១៥ឆ្នាំ សម្លាប់មនុស្ស៥នាក់ក្នុងគ្រួសារ ខណៈប្អូនស្រីនៅរស់ព្រោះធ្វើពុតជាដេកស្លាប់

បានផុស

នៅ

រឿងរ៉ាវឃាតកម្មមួយនេះ កើតឡើងកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ដោយខ្មាន់កាំភ្លើងអាយុ ១៥ ឆ្នាំនៅទីក្រុង Fall City រដ្ឋ Wash បានសម្លាប់រង្គាលក្នុងគ្រួសារចំនួន៥នាក់ និងទម្លាក់កំហុសទៅប្អូនប្រុសអាយុ១៣ឆ្នាំថាជាឃាតកសម្លាប់គ្រួសារ ទើបសម្លាប់ខ្លួនឯងតាមក្រោយ។ ប៉ុន្តែប្អូនស្រីអាយុ១១ឆ្នាំដែលរួចជីវិតព្រោះធ្វើពុតជាស្លាប់ បានលាតត្រដាងការពិត។

ប៉ូលិសបានទៅផ្ទះមួយនៅ Fall City រដ្ឋ Washington ហើយបានរកឃើញគ្រួសារ Humiston ទាំងមូលត្រូវបានសម្លាប់។ ការិយាល័យពិនិត្យសុខភាពរបស់ King County បានកំណត់អត្តសញ្ញាណអ្នកស្លាប់មាន Sarah អាយុ ៤២ ឆ្នាំ, Mark អាយុ ៤៣ ឆ្នាំ និងកូនរបស់ពួកគេ Katherine អាយុ ៧ ឆ្នាំ Joshua អាយុ ៩ឆ្នាំ និង Benjamin អាយុ ១៣ ឆ្នាំ។

យ៉ាងណាក៏ដោយ មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតដែលមានរួមមាន ជនសង្ស័យ និងប្អូនស្រីអាយុ ១១ឆ្នាំ(ត្រូវបាញ់ចំនួន២គ្រាប់)។ ក្មេងប្រុសនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតចំនួន ៥ ករណីក្រោមច្បាប់រដ្ឋវ៉ាស៊ីនតោន។ សវនាការ​ត្រូវ​បាន​ទាមទារ​ដើម្បី​កំណត់​ថា​ តើ​ករណី​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​តុលាការ​អនីតិជន​ឬ​អត់។

បើ​តាម​របាយការណ៍​របស់​ប៉ូលិស ជន​ជាប់​ចោទ​បាន​ព្យាយាមទម្លាក់កំហុសទៅកាន់​ប្អូន​ប្រុស​របស់​ខ្លួន​ដែល​បាន​ស្លាប់។ ប៉ុន្តែ​ប្អូន​ស្រី​អាយុ ១១ ឆ្នាំដែលរួចរស់ជីវិតពីការបាញ់ប្រហារកាលពីថ្ងៃច័ន្ទបានប្រាប់អ្នកស៊ើបអង្កេតថា ជន​ជាប់​ចោទ​មាន​បញ្ហា​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយសារ​ការ​ប្រឡងនៅសាលា​ ហើយ​កាំភ្លើង​ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ជា​របស់​ឪពុក​នាង ដោយ​ក្នុង​ចំណោម​កូនៗ នាង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដឹង​លេខ​កូដ​ក្នុង​ប្រអប់​សោ​ដែល​ឪពុក​គេ​ទុក​កាំភ្លើង។

​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស៊ើប​អង្កេត Aaron Thompson មកពីការិយាល័យតម្រួត King County ។ ជនសង្ស័យបានទូរស័ព្ទទៅលេខ ៩១១ នៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃចន្ទ ដើម្បីរាយការណ៍ថា ប្អូនប្រុសរបស់គាត់អាយុ ១៣ ឆ្នាំ បានបាញ់សម្លាប់សមាជិកគ្រួសារនៅផ្ទះរបស់ពួកគេនៅ Fall City ។ ព្រោះ​គាត់​ត្រូវ​បាន​គេ​ដាក់​ទោស​បន្ទាប់​ពី​ចាប់​បាន​មើល​រឿង​អាសអាភាស។

ប៉ុន្មាននាទីក្រោយមក អ្នកជិតខាងម្នាក់បានទូរស័ព្ទទៅលេខ ៩១១ ដើម្បីរាយការណ៍ថាក្មេងស្រីអាយុ ១១ ឆ្នាំដែលរងរបួសបានមកផ្ទះរបស់គាត់ ហើយ​បាន​និយាយ​ថា គ្រួសារ​របស់​នាង​ត្រូវ​បានបងប្រុស​​បាញ់​សម្លាប់។ នៅពេលមន្ត្រីមកដល់ ឃាត់ខ្លួន​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ ហើយប្រទះឃើញ​សាកសព​ស្លាប់ក្នុងទីតាំងផ្សេងៗគ្នា។

យ៉ាងណាមិញ អ្នកស៊ើបអង្កេតជឿថា ក្មេងជំទង់ពិតជាបានសម្លាប់ឪពុកម្តាយរបស់គាត់ បងប្អូនពីរនាក់ និងបងស្រីម្នាក់ ហើយព្យាយាម​សម្លាប់​ប្អូនស្រី​អាយុ ១១ ឆ្នាំ​របស់គាត់ និងព្រមទាំង​រៀបចំ​កន្លែង​កើតហេតុ​។ មុនពេលមន្រ្តីមកដល់ នេះបើយោងតាមឯកសាររបស់តុលាការ៕

ឪពុកម្ដាយជនសង្ស័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារខឹងមានថ្មី ស្ត្រី​វៀតណាមម្នាក់ ដាក់ថ្នាំ Cyanide បំពុលគូស្នេហ៍ឲ្យស្លាប់ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣០ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៥៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម