ព័ត៌មានអន្ដរជាតិ
ព្យុះ ត្រាមី បង្កទុក្ខវេទនាខ្លាំងនៅហ្វីលីពីន, មនុស្សស្លាប់និងបាត់ខ្លួន កើនដល់ ១៣៦នាក់
ក្នុងនាមជាព្យុះកំណាចមួយដែលវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ព្យុះ ត្រាមី បានបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី នៅប្រទេសហ្វីលីពីន ដោយគិតត្រឹមព្រឹកថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់និងបាត់ខ្លួន បានកើនឡើងដល់ ១៣៦នាក់ហើយ។

តាមការចុះផ្សាយរបស់ Aljazeera, ព្យុះនេះបានវាយប្រហារភាគពាយព្យប្រទេសហ្វីលីពីនជាមួយកម្លាំងខ្យល់ល្បឿនជិត១០០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃសុក្រទី២៥ខែតុលា ដោយសម្លាប់មនុស្សចំនួន១០០នាក់ និងបាត់ខ្លួន៣៦នាក់។
ក្រៅពីសម្លាប់មនុស្ស ព្យុះត្រាមី បានបង្កទុកវេទនាដល់ប្រជាជនហ្វីលីពីន ជាក់ស្តែងមនុស្សជាងកន្លះលាននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង, គ្មានអគ្គិសនីប្រើប្រាស់ ខណៈជើងហោះហើរមួយចំនួនក៏ត្រូវផ្អាកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថា តួលេខមនុស្សស្លាប់អាចបន្តកើនឡើងទៀត ព្រោះនៅមានមនុស្សមួយចំនួនត្រូវជាប់ក្រោមដីបាក់សង្កត់។
មិនត្រឹមប៉ុណ្ណឹង រឿងដែលគេព្រួយបារម្ភខ្លាំងគឺថា ព្យុះត្រាមី នឹងអាចវិលត្រឡប់ទៅវាយប្រហារប្រទេសហ្វីលីពីនម្ដងទៀតនៅសប្ដាហ៍នេះ ក្រោយចាកចេញពីវៀតណាម។

សូមបញ្ជាក់ថា មួយឆ្នាំៗ មានព្យុះតូចធំប្រហែល២០ ចូលវាយលុកប្រទេសហ្វីលីពីន ដែលជាប្រជុំកោះអាស៊ីអាគ្នេយ៍ ស្ថិតនៅចន្លោះមហាសមុទ្រប៉ាស៊ីហ្វិកនិងសមុទ្រចិនខាងត្បូង។
ក្នុងឆ្នាំ២០១៣ ហៃយ៉ាន ដែលជាព្យុះស៊ីក្លូនត្រូពិកខ្លាំងបំផុតមួយ បានបណ្តាលឲ្យមនុស្សជាង ៧ ៣០០នាក់ស្លាប់ឬបាត់ខ្លួន និងបង្កការបំផ្លិចបំផ្លាញធំធេង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ ត្រាមី អាចត្រឡប់ទៅហ្វីលីពីនម្ដងទៀតនៅសប្ដាហ៍ក្រោយ ខណៈអ្នកស្លាប់កើនដល់ ៤៦នាក់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ