ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចោទថា កូរ៉េខាងត្បូងបង្ហោះដ្រូនឈ្លានពានអធិបតេយ្យភាពខ្លួនចំនួន៣ដងហើយ
ក្រោយលទ្ធផលស៊ើបអង្កេត ក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសថា ដ្រូនរបស់កូរ៉េខាងត្បូងបានហោះចូលទឹកដីរបស់ខ្លួនចំនួន៣លើកមកហើយនៅក្នុងខែនេះ ដើម្បីចែកចាយខិត្តប័ណ្ណប្រឆាំង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានថ្កោលទោសចំពោះសកម្មភាពយោធារបស់កូរ៉េខាងត្បូង ដែលបានបញ្ជូនដ្រូនចូលទៅក្នុងទឹកដីរបស់ខ្លួន ក្នុងគោលបំណងនយោបាយ ហើយបានហៅសកម្មភាពនេះថាជាការរំលោភបំពានអធិបតេយ្យប្រទេស។ បន្ថែមពីនេះ កូរ៉េខាងជើង ក៏បានបង្ហាញនូវរូបថតជាច្រើន ដែលខ្លួនបានអះអាងថាជាដ្រូនរបស់កូរ៉េខាងត្បូងដែលបានធ្លាក់។
កំណត់ត្រាកាលពី៨ខែតុលា បានបង្ហាញថា ដ្រូន១គ្រឿងបានហោះចេញពីកោះ Baengnyeongdo នៃព្រំដែនរបស់ប្រទេសកូរ៉េខាងត្បូង នៅពេលយប់ជ្រៅ ហើយបានទម្លាក់ខិត្តប័ណ្ណពីលើអគារក្រសួងការពារជាតិ និងក្រសួងការបរទេស ក្នុងទីក្រុងព្យុងយ៉ាង។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗទេ ប៉ុន្តែបាននិយាយថា ការអះអាងជាឯកតោភាគីរបស់ទីក្រុងព្យុងយ៉ាង «មិនសមនឹងការផ្ទៀងផ្ទាត់ ឬការឆ្លើយតបឡើយ»។
ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា អ្នកនាំពាក្យកូរ៉េខាងជើង បានព្រមានថា ប្រទេសខ្លួននឹងឆ្លើយតបជាមួយនឹង «ការវាយលុកដោយឥតប្រណី» ប្រសិនបើករណីបែបនេះកើតឡើងម្តងទៀត។
ភាពតានតឹងរវាងកូរ៉េទាំងពីរ បានផ្ទុះឡើងជាថ្មី ចាប់តាំងពីកូរ៉េខាងជើងចាប់ផ្តើមបង្ហោះប៉េងប៉ោងផ្ទុកសំរាមទៅកាន់កូរ៉េខាងត្បូង កាលពីចុងខែឧសភា ដែលជំរុញឲ្យកូរ៉េខាងត្បូងចាប់ផ្តើមការចាក់ផ្សាយឧបករណ៍បំពងសំឡេងឃោសនាប្រឆាំងឡើងវិញ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?