Connect with us

ព័ត៌មានអន្ដរជាតិ

ជា​លើក​ដំបូង​ក្នុង​១៥​ឆ្នាំ បក្សកាន់​អំណាច​ជប៉ុន បាត់​សំឡេង​ភាគច្រើន​ក្នុង​សភា

បានផុស

នៅ

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាលើកដំបូងក្នុងរយៈពេល​១៥​ឆ្នាំ ដោយលទ្ធផល​នេះ​បាន​បង្ហាញ​ពី​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ការ​បង្កើត​​​រដ្ឋាភិបាល​​របស់​នាយករដ្ឋមន្ត្រីថ្មី លោក Shigeru Ishiba ដែល​ទើប​​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃទី​១​ខែ​តុលា។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅ​​ថ្ងៃច័ន្ទ​នេះ គណបក្ស​ចម្រុះ​ដែលរួមមានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komeito ទទួលបានត្រឹមតែ​២១៥​អាសនៈ​ប៉ុណ្ណោះ​នៃសភាជាន់ទាបចំនួន​៤៦៥​អាសនៈ នៅក្នុងការបោះឆ្នោតសកលកាល​ពី​ថ្ងៃអាទិត្យ ពោលគឺតិចជាង​២៣៣​អាសនៈ​ដែលត្រូវការសម្រាប់សំឡេងភាគច្រើន។

នៅមុនការបោះឆ្នោត បក្ស​ចម្រុះ​កាន់​អំណាច​ជប៉ុន​មានអាសនៈ​ស្ថិរភាព​ភាគច្រើន​ចំនួន​​២៧៩​អាសនៈ ខណៈ​បក្ស​ LDP តែ​ឯងមាន​ដល់​២៤៧​អាសនៈ។

ការបរាជ័យនេះ ត្រូវបាន​គេ​សន្មតថាមកពីការមិនសប្បាយចិត្តរបស់អ្នកបោះឆ្នោតជុំវិញរឿងអាស្រូវនៃមូលនិធិ​បក្ស​កាន់​អំណាច​ និងអតិផរណា​នៅ​ក្នុង​ប្រទេស​ជប៉ុន។

នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ ដែលបក្ស LDP បានបាត់បង់​សំឡេង​ភាគច្រើននៅក្នុងសភាជាន់ទាប​បែប​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ ដែលជា​​បក្សប្រឆាំង​ដ៏​​ធំ​នៅ​ជប៉ុន ​ទទួលបាន​ចំនួន​​១៤៨​​អាសនៈ​ ដែល​កើនឡើង​ពី​៩៨​អាសនៈ​មុន​ការបោះឆ្នោត៕

ដោយ៖ ឈាង

ចុច​អាន៖ លោក Ishiba ក្លាយ​ជានាយករដ្ឋមន្ត្រី​ផ្លូវការ​របស់​ជប៉ុន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម