Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានរលកថ្មីនៃការសម្លាប់រង្គាលនៅប្រទេសស៊ូដង់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះរបាយការណ៍នៃឧក្រិដ្ឋកម្មដ៏ឃោរឃៅ​នៅក្នុងរដ្ឋ Gezira រួមទាំងការសម្លាប់ជនស៊ីវិលយ៉ាងច្រើនដោយកងកម្លាំងគាំទ្ររហ័ស (RSF)​។ នេះ​បើ​យោង​តាម​ការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៨ខែតុលានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំ​ប្រទេសស៊ូដង់​ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស​១២៤​នាក់ត្រូវបានសម្លាប់ដោយ RSF នៅក្នុងការវាយប្រហារលើភូមិនានាកាលពីសប្តាហ៍មុន។

ទោះបី RSF បាន​បដិសេធ​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល​ ប៉ុន្តែជម្លោះរយៈពេល​១៨​ខែនៅក្នុងប្រទេសស៊ូដង់បានសម្លាប់មនុស្ស​រាប់​ម៉ឺន​នាក់​និងជាង​១១​លាននាក់ផ្លាស់ទីលំនៅ។ រដ្ឋ Gezira បានប្រែក្លាយទៅជាសមរភូមិដ៏សំខាន់មួយកាលពីសប្តាហ៍មុន បន្ទាប់ពី RSF បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើមេបញ្ជាការម្នាក់របស់ខ្លួនគឺលោក Abu Aqla Kayka ដែល​បានរត់ចោលជួរទៅជាមួយកងកម្លាំងយោធា ដែលជាការរត់ចោលជួរដ៏ធំជាលើកដំបូង។

លោកស្រី Nkweta-Salami អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌នៅស៊ូដង់ បាននិយាយថា របាយ​ការណ៍បឋមបានបង្ហាញថា RSF បានធ្វើការវាយប្រហារដ៏ធំមួយនៅទូទាំងរដ្ឋរវាងថ្ងៃទី​២០ និង​២៥ខែតុលា។​

វានាំឱ្យមានការសម្លាប់រង្គាល ការរំលោភលើស្ត្រី និងកុមារី ការលួចយកទីផ្សារ និងផ្ទះ និងការដុតបំផ្លាញកសិដ្ឋាន ហើយទាំងនេះគឺជា «ឧក្រិដ្ឋកម្មដ៏ឃោរឃៅ» មានទំហំស្រដៀងគ្នាទៅនឹងអ្វីដែលបានឃើញនៅក្នុងតំបន់ Darfur កាលពីឆ្នាំមុន។

(រូបភាព៖ Getty)

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ គណៈកម្មាធិការតស៊ូ Wad Madani ដែលធ្វើយុទ្ធនាការសម្រាប់ការបញ្ចប់​ជម្លោះ និង​ការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់ បាននិយាយថា RSF កំពុងប្រព្រឹត្ត «ការសម្លាប់រង្គាលយ៉ាងទូលំទូលាយ»។

លើស​ពី​នេះ​សហជីពរបស់វេជ្ជបណ្ឌិតស៊ូដង់បានអំពាវនាវឱ្យអង្គការសហប្រជាជាតិជំរុញភាគីទាំងពីរនៅក្នុងជម្លោះឱ្យយល់​ព្រមលើច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាពចូលទៅក្នុងភូមិដែលកំពុងប្រឈមមុខនឹង «អំពើប្រល័យពូជសាសន៍» ក្នុងដៃរបស់ RSF​។

គួរបញ្ជាក់ថាជម្លោះនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីជម្លោះវាងមេបញ្ជាការនៃ RSF និងយោធា ឧត្តមសេនីយ៍ Mohamed Hamdan Dagalo និងឧត្តមសេនីយ៍ Abdel Fattah al-Burhan។

អ្នកទាំងពីរបានធ្វើរដ្ឋប្រហាររួមគ្នាក្នុងឆ្នាំ ២០២១ដោយរារាំងការផ្លាស់ប្តូររបស់ស៊ូដង់ទៅកាន់លទ្ធិប្រជាធិបតេយ្យ ។ មេដឹកនាំទាំងពីរបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដើម្បីផ្សះផ្សារបញ្ចប់ជម្លោះក៏ដោយ៕

(រូបភាព៖ Getty)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម