ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ស្នើបទឈប់បាញ់២ថ្ងៃនៅហ្គាហ្សា ដើម្បីដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន
លោក Abdel-Fattah el-Sissi បាននិយាយកាលពីថ្ងៃទី២៧ខែតុលាថា ប្រទេសអេហ្ស៊ីបបានស្នើឲ្យមានបទឈប់បាញ់រយៈពេល២ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដើម្បីធ្វើការដោះដូរចំណាប់ខ្មាំង៤នាក់នៅហ្គាហ្សា ជាមួយក្រុមអ្នកទោសប៉ាឡេស្ទីនមួយចំនួននៅអ៊ីស្រាអែល។
ប្រធានាធិបតីអេហ្ស៊ីប បានប្រាប់ថា សំណើនេះក៏មានបញ្ចូលទាំងការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាផងដែរ។ វាជាលើកទី១ហើយដែលមេដឹកនាំអេហ្ស៊ីបបានលើកឡើងអំពីគម្រោងសំណើបែបនេះជាសាធារណៈ។
លោក El-Sissi បានរៀបរាប់ថា គោលបំណងនៃសំណើនេះគឺធ្វើឲ្យស្ថានការណ៍មានការវិវឌ្ឍទៅមុខ ដោយបន្ថែមថា នៅពេលបទឈប់បាញ់រយៈពេល២ថ្ងៃត្រូវបានអនុម័ត នោះកិច្ចចរចាជាបន្តបន្ទាប់ទៀតនឹងធ្វើឲ្យបទឈប់បាញ់នេះក្លាយជាការអនុវត្តអចិន្ត្រៃយ៍។
ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនទាន់មានការឆ្លើយតបភ្លាមៗនោះទេ ពាក់ព័ន្ធនឹងសំណើដែលលើកឡើងដោយអេហ្ស៊ីប។
អស់រយៈពេល១១ខែទៅហើយដែលពុំមានបទឈប់បាញ់ គិតចាប់តាំងពីបទឈប់បាញ់រយៈពេល១សប្ដាហ៍កាលពីខែវិច្ឆិកាឆ្នាំមុន ដោយកាលណោះមានការដោះដូរចំណាប់ខ្មាំងចំនួន ១០៥នាក់ ជាមួយអ្នកទោសប៉ាឡេស្ទីនចំនួន ២៤០នាក់។
អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក គឺជាក្រុមប្រទេសសម្របសម្រួលដ៏សំខាន់ក្នុងកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងហាម៉ាស ចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក និងអ៊ីស្រាអែល ត្រៀមចរចាគ្នាជាថ្មីក្នុងប្រទេសកាតា ជុំវិញសង្គ្រាមនៅហ្គាហ្សា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)