ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ កិច្ចចរចាបទឈប់បាញ់ អាចដំណើរការបានទាល់តែតាមរយៈការបាញ់បោះ
សំណើបទឈប់បាញ់រយៈពេលខ្លីនៅតំបន់ហ្គាហ្សាដែលលើកឡើងដោយប្រទេសអេហ្ស៊ីប ត្រូវបានលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បដិសេធ ហើយនិយាយថា កិច្ចចរចាធ្វើទៅបានតាមរយៈតែការបាញ់បោះគ្នាប៉ុណ្ណោះ។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah el-Sissi កាលពីថ្ងៃអាទិត្យបានប្រកាសអំពីសំណើបទឈប់បាញ់រយៈពេល២ថ្ងៃនៅហ្គាហ្សា ដើម្បីធ្វើការដោះដូរចំណាប់ខ្មាំងរវាងភាគីជម្លោះទាំងពីរគឺ អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ យ៉ាងណា ទោះមានការគាំទ្រជាច្រើនពីរដ្ឋមន្ត្រីអ៊ីស្រាអែលចំពោះសំណើមួយនេះក៏ដោយ ក៏លោក Netanyahu សម្រេចច្រានចោល ហើយសង្កត់ធ្ងន់ថា «កិច្ចចរចាអាចចាប់ផ្ដើមនៅក្រោមគ្រាប់កាំភ្លើងតែប៉ុណ្ណោះ»។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍លេខ១២របស់អ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដដែលនេះ បានបញ្ជាក់ទៀតថា កងកម្លាំងសន្តិសុខអ៊ីស្រាអែលក៏បានយល់ស្របចំពោះសំណើបទឈប់បាញ់នេះផងដែរ។
អ៊ីស្រាអែល បានប៉ាន់ស្មានថា ពលរដ្ឋរបស់ខ្លួនប្រហែល ១០១នាក់នៅតែត្រូវបានចាប់ឃុំខ្លួនដោយក្រុមហាម៉ាស-ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ចំពេលមានការព្រួយបារម្ភថា ពួកគេមួយចំនួនអាចត្រូវបានគេសម្លាប់រួចហើយ នៅក្នុងការវាយប្រហារតាមអាកាសដោយមិនរើសមុខរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅច្រើន។
កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីទទួលបានបទឈប់បាញ់ និងសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រហូតមកដល់ពេលនេះបានជាប់គាំង ដោយលោក Netanyahu បានបដិសេធមិនពិចារណាបញ្ចប់ជម្លោះនោះទេ។
សូមបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការលុកលុយឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីខែតុលាឆ្នាំមុន បើទោះបីជាមានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ចាប់តាំងពីពេលនោះមក មនុស្សជិត ៤៣ ០០០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ១០ម៉ឺននាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
ការវាយសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ្គាហ្សាផ្លាស់ប្ដូរទីលំនៅ ព្រមទាំងមានការរាំងខ្ទប់ដែលនាំឲ្យមានកង្វះខាតអាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។
អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិចំពោះសកម្មភាពរបស់ខ្លួននៅហ្គាហ្សាផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ អេហ្ស៊ីប ស្នើបទឈប់បាញ់២ថ្ងៃនៅហ្គាហ្សា ដើម្បីដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់