Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​ប្រធានាធិបតី​ហ្វីលីពីន អះអាង​ខ្លាំងៗ​ថា លោក​មិន​បានធ្វើ​ខុស​នៅ​ក្នុង​សង្គ្រាម​គ្រឿងញៀន

បានផុស

នៅ

នៅ​ក្នុង​សក្ខីកម្ម​សម្រាប់​ការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​​​​នៅ​​ថ្ងៃ​ចន្ទ​ទី​២៨​ខែ​តុលា​នេះ លោក Rodrigo Duterte អតីត​ប្រធានាធិបតី​ហ្វីលីពីន​ បាន​​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​​​ចំពោះ​​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​របស់​លោក​​អំឡុង​ពេល​កាន់​អំណាច​នោះ​ទេ។

លោក Rodrigo Duterte (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក ប៉ូលិស​បាន​និយាយ​ថា យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​លោក Duterte បាន​ធ្វើ​ឲ្យ​មនុស្ស​​ច្រើន​ជាង ៦​ពាន់​នាក់​បាន​ស្លាប់។ ប៉ុន្តែ​បើ​តាម​​ក្រុម​សិទ្ធិមនុស្ស​វិញ អ្នក​ស្លាប់​​មាន​ចំនួន​រាប់​ម៉ឺន​នាក់​ឯណោះ ហើយ​ភាគច្រើន​ជា​ជន​ទន់ខ្សោយ ហើយ​មិន​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កំពុង​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​​ដែល​ថា​ការ​សម្លាប់​នេះគឺ​ជា​​ «ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ»​ ដែល​​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល។

លោក Duterte បាន​​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ដោយ​បើក​ចំហ​​​មួយ​ថា៖ «កុំ​ចោទ​ប្រកាន់​​គោលការណ៍​​នានា​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ផ្ដល់​ការ​​សុំទោស និង​គ្មាន​លេស​នោះ​ទេ។ ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវតែ​ធ្វើ ហើយ​មិន​ថា​អ្នក​ជឿ​ឬ​ក៏​អត់ ខ្ញុំ​ធ្វើ​វា​សម្រាប់​ប្រទេស​របស់​ខ្ញុំ»។

អតីត​​ប្រធានាធិបតី​វ័យ​៧៩​ឆ្នាំ បាន​បន្ត​ថា៖ «ខ្ញុំ​ស្អប់​គ្រឿងញៀន ហើយ​​មិន​បាន​ធ្វើ​​អ្វី​ខុស​​អំពី​​វា​នោះ​ឡើយ»។

យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ឬ​សង្គ្រាម​គ្រឿងញៀន​ ត្រូវ​បាន​បង្កើត​ឡើង​​ក្រោយ​​ពេល​លោក Duterte ចូល​ឡើង​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ​២០១៦។ កាល​ណោះ លោក​បាន​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់​ជន​សង្ស័យ​សម្លាប់​ចោល ប្រសិន​បើ​ខ្លួន​គិត​ថា​ជីវិត​របស់​ពួក​គេ​​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។

យុទ្ធនាការ​នេះ ត្រូវ​បាន​ថ្កោលទោស​ និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​​អន្តរជាតិ ដោយ​ក្នុង​​នោះ​​មាន​តែ​​ប៉ូលិស​ចំនួន ៩​​នាក់​​ប៉ុណ្ណោះ​ដែល​រង​ការ​ចោទ​ប្រកាន់។

ក្រោយ​​តំណែង​របស់​លោក Duterte បាន​ផុត​អាណត្តិ​ សង្គ្រាម​គ្រឿង​ញៀន​នៅ​តែ​បន្ត​អនុវត្ត​ដដែល​នៅ​ក្រោម​ការ​ដឹក​នាំ​ថ្មី​របស់​លោក Ferdinand Marcos តែ​ត្រូវ​បាន​កែប្រែ​នីតិវិធី​ឲ្យ​មាន​ការ​បង្ការ និង​ការ​កែ​សម្រួល​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន។

ថ្វីត្បិត​ទំនាក់ទំនង​រវាង​​លោក Marcos និង​លោក Duterte មាន​ភាព​រកាំរកូស​ក៏​ពិត​មែន ក៏​​ប្រធានាធិបតី​​ហ្វីលីពីន​ថ្មី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​សហការ​ជាមួយ​ការ​ស៊ើប​អង្កេត​របស់​ ICC នោះ​ទេ។

ប្រទេសហ្វីលីពីន បានចាកចេញពី ICC ក្នុងឆ្នាំ​២០១៩ ក្រោម​​អាណត្តិ​គ្រប់គ្រង់​របស់លោក Duterte។ យ៉ាង​ណា ICC បាននិយាយថា ខ្លួនមានយុត្តាធិការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​របស់​​លោក Duterte នៅ​មុនពេលដកខ្លួន ក៏ដូចជាការសម្លាប់នៅទីក្រុង Davao នៅពេលដែលលោក Duterte ​នៅ​ធ្វើ​ជាអភិបាលក្រុងនៅទីនោះ ប៉ុន្មានឆ្នាំមុនពេល​លោក​ក្លាយជាប្រធានាធិបតី។

លោក Duterte បានអះអាងថា៖ «ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនកំពុងកើនឡើងម្តងទៀត» ជាមួយនឹងរបាយការណ៍ប្រចាំថ្ងៃនៃ «កុមារត្រូវបានចាប់រំលោភ មនុស្សត្រូវបានសម្លាប់» ដោយសារតែក្រុម​​គ្រឿងញៀន​ចាប់​ផ្ដើម​ជួញដូរ​សាជាថ្មី ហើយ​ពលរដ្ឋ​ហ្វីលីពីន​កំពុង​មាន​ការ​ព្រួយ​បារម្ភ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣០ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៥៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម