Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សសាធារណរដ្ឋ រៀបផែនការរួចហើយ ពីអ្វីដែល ត្រាំ ត្រូវធ្វើ ពេលឡើងកាន់តំណែង ១០០ថ្ងៃដំបូង

បានផុស

នៅ

មន្ត្រីថ្នាក់ខ្ពស់ក្នុងគណបក្សសាធារណរដ្ឋ បានរៀបចំផែនការនិងដាក់ចេញរបៀបវារៈរួចហើយអំពីថាតើ លោក ដូណាល់​ ត្រាំ នឹងត្រូវធ្វើអ្វីខ្លះក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងអាណត្តិថ្មី ប្រសិនបើគាត់ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកម្តងទៀត ត្បិតបច្ចុប្បន្ន ការស្ទាបស្ទង់មតិបង្ហាញលទ្ធផលថា គាត់និងលោកស្រី កាម៉ាឡា ហារីស នៅខាងគណបក្សប្រជាធិបតេយ្យឯណោះ កំពុងមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាក៏ដោយ។

លោក ដូណាល់​ ត្រាំ (រូបថត៖ NYT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Hill កាលពីថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤, មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា លោក Mitch McConnell, ប្រធានរដ្ឋសភា Mike Johnson និងមេដឹកនាំសំឡេងភាគច្រើននៃរដ្ឋសភាលោក Steve Scalise បានរៀបរៀងអំពីគោលដៅកំពូលៗសម្រាប់រដ្ឋបាលលោក ត្រាំ រួចហើយ ក្នុងគោលបំណងធានាឲ្យមានការឯកភាពពីសមាជិកបក្សសាធារណរដ្ឋនៅក្នុងសេតវិមាន ក្រោយការបោះឆ្នោតខែវិច្ឆិកា ហើយអាទិភាពកំពូលនោះគឺ នាំសេដ្ឋកិច្ចអាមេរិកវិលត្រលប់មករកផ្លូវត្រូវវិញ និងពង្រឹងផ្នែកការពារព្រំដែន។

របៀបវារៈសំខាន់បំផុត គឺគណបក្សសាធារណរដ្ឋ នឹងផ្តល់មូលនិធិសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខព្រំដែនថ្មី ដោយក្នុងនោះនឹងសម្រេចផែនការសាងសង់ជញ្ជាំងព្រំដែនតាមបំណងបស់លោក ត្រាំ ក៏ដូចជាកាត់បន្ថយការជះថវិកាឥតប្រយោជន៍មួយចំនួន ដែលធ្លាប់តែអនុវត្តនៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន ផងដែរ។

អាទិភាពមួយទៀតគឺការកាត់បន្ថយពន្ធ ហើយលើសពីនេះ គណបក្សសាធារណរដ្ឋក៏កំពុងរៀបចំកញ្ចប់ថវិកាដ៏មានមហិច្ឆតាបំផុតតាមដែលអាចធ្វើទៅបាន ក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ត្រាំ ផងដែរ។

យ៉ាងណាក្តី ទាំងនេះគ្រាន់តែជាផែនការប៉ុណ្ណោះ ខណៈអ្វីៗគ្រប់យ៉ាងគឺត្រូវពឹងផ្អែកលើលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា ក៏ដូចជាលទ្ធភាពរបស់គណបក្សសាធារណរដ្ឋ ក្នុងការក្តាប់យកកៅអីសភាទាំងពីរបានប៉ុន្មានសំឡេង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ សន្យាឈប់បញ្ជូនទ័ពអាមេរិក ទៅប្រយុទ្ធក្នុងសង្គ្រាមនៅបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សេវា ប.ស.ស ឬ ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ១៤ ប្រភេទ មិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទេ

សេដ្ឋកិច្ច៩ នាទីutes មុន

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ចំណាយថវិកាជាង ១០០ លានដុល្លារ សម្រេចបានការសាងសង់ជិត ៣០ ភាគរយ

សន្តិសុខសង្គម១២ នាទីutes មុន

សកម្មភាពក្រុមក្មេងទំនើងមានភាពស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរប្រតិបត្តិការបង្ក្រាបជាប្រចាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​

កីឡា២ ម៉ោង មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

Sokha Hotels

ព័ត៌មានពេញនិយម