Connect with us

ព័ត៌មានអន្ដរជាតិ

ផុត​ពី​ព្យុះត្រាមី ឥលូវ​ហ្វីលីពីន​ត្រៀម​ខ្លួន​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ កងរី វិញ​ម្ដង

បានផុស

នៅ

បន្ទាប់​ពី​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់​ដោយសារ​តែ​ព្យុះ ត្រាមី (Trami) ភ្នាក់ងារ​ឧតុនិយម​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​​ពី​ការ​ព្រមាន​ថ្មី​នៅ​ថ្ងៃ​​ទី​២៨​ខែ​តុលា​នេះ​អំពី​ព្យុះ​ត្រូពិច​​​មួយ​ទៀត​ឈ្មោះ​ថា កងរី (Kong-rey)។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារ​​ឧតុនិយម​ជាតិ បាន​ប្រាប់​ថា ព្យុះ​ កងរី នឹង​បង្ក​ឲ្យ​មាន​ខ្យល់ និង​ភ្លៀង​ធ្លាក់​​ខ្លាំង ព្រម​ទាំង​រលក​សមុទ្រ​ធំៗ ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ។ ព្យុះ​នេះ នឹង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​​ព្យុះ​ទីហ្វុង នៅ​​ថ្ងៃ​អង្គារ រួច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រជុំ​កោះ​តូចៗ​របស់​ហ្វីលីពីន​​ដែល​ស្ថិត​​នៅ​ភាគ​ខាង​ជើង​នៅ​ព្រឹក​ថ្ងៃ​ពុធ។ ព្យុះ​នេះ នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​វាយ​ប្រហារ​កោះ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

ភាគ​ឦសាន​ប្រទេស​ហ្វីលីពីន នឹង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ព្យុះ​ កងរី ប៉ុន្តែ​​វា​​ទំនង​មិន​បង្ក​ជា​គ្រោះថ្នាក់​ខ្លាំង​ដូច​ព្យុះ ត្រាមី ដែល​ធ្វើ​ដំណើរ​​ចំ​កោះ Luzon ដែល​ជា​កោះ​ធំ​ជាង​គេ និង​មាន​មនុស្ស​រស់នៅ​ច្រើន​​ជាង​គេ​នោះ​ឡើយ។

មនុស្សជិត​ ១​លាននាក់នៅតែ​កំពុង​ជ្រកកោននៅមជ្ឈមណ្ឌលជម្លៀស​ខ្លួន​ ឬជាមួយសាច់ញាតិ​ផ្សេង​ទៀត បន្ទាប់ពីពួក​គេ​បាត់បង់ផ្ទះសម្បែងដោយសារ​តែ​ទឹកជំនន់ ព្រោះ​​ឥទ្ធិពល​នៃ​ព្យុះត្រូពិច ត្រាមី ​ដែល​បានវាយប្រហារ​ហ្វីលីពីន​​កាល​ពី​ថ្ងៃ​ទី​២២​ខែតុលា។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាន​រាយការណ៍​ថា តួលេខ​អ្នក​ស្លាប់​ព្រោះ​ព្យុះ ត្រាមី កើន​ឡើង​ដល់ទៅ ១១៦​នាក់ និង ៣៩​នាក់បាត់ខ្លួន។

ព្យុះ​ធំៗ​ប្រហែល​២០​ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញ​ហ្វីលីពីន​ជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់រយ​នាក់៕

ដោយ៖ ឈាង

ចុចអាន៖ ព្យុះ ត្រាមី បង្កទុក្ខវេទនាខ្លាំងនៅហ្វីលីពីន, មនុស្សស្លាប់និងបាត់ខ្លួន កើនដល់ ១៣៦នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៩ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម