ព័ត៌មានអន្ដរជាតិ
អាមេរិក៖ កូរ៉េខាងជើង ពិតបញ្ជូនទ័ព ១ម៉ឺននាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលសមរភូមិ ប៉ុន្មានសប្តាហ៍ទៀត
ពេលនេះ សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការហើយថា កូរ៉េខាងជើងពិតជាបានបញ្ជូនទ័ពប្រហែល ១០ ០០០នាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលរួមក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

ការអះអាងនេះ គឺចេញពីមាត់អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ និងដកស្រង់សម្តីយកមកចុះផ្សាយដោយសារព័ត៌មាន AP។ លោកស្រីបន្ថែមថា ទាហានកូរ៉េខាងជើង មួយចំនួនបានចូលកៀកប្រទេសអ៊ុយក្រែន រួចបាត់ទៅហើយ ហើយច្បាស់ណាស់ រឿងនេះពិតជាធ្វើឲ្យសង្គ្រាមអាយុ៣ឆ្នាំនឹងកាន់តែពុះកញ្ជ្រោល និងរុញឲ្យទំនាក់ទំនងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ធ្លាក់ចូលភាពតានតឹងកម្រិតខ្ពស់។
ពាក់ព័ន្ធបញ្ហានេះដែរ នៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស Antony Blinken នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាជុំវិញការវិវត្ដស្ថានការណ៍ថ្មីៗនៅអ៊ុយក្រែន។

ចំណែកអង្គការណាតូឯណោះក៏ទទួលស្គាល់ចំពោះរឿងនេះដែរ ដោយកាលពីថ្ងៃចន្ទ ប្រមុខសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកលោក Mark Rutte បានយល់ស្របចំពោះរបាយការណ៍ចារកម្មរបស់អ៊ុយក្រែនដែលថា ទាហានកូរ៉េខាងជើង ទៅដល់តំបន់ Kursk រួចហើយ។
លោកប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិកថា «ទង្វើរបស់កូរ៉េខាងជើង ធ្វើឲ្យខ្លួនចូលរួមជម្លោះនេះដោយផ្ទាល់និងនាំឲ្យសង្គ្រាមរុស្ស៊ី កាន់តែគ្រោះថ្នាក់។ យើងនឹងបន្តតានដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត»។

ទោះបែបនេះក្តី គេមិនទាន់ដឹងឡើយថាតើ ណាតូនឹងឆ្លើយតបទៅកូរ៉េខាងជើង តាមរបៀបណា។
មុននេះ សហរដ្ឋអាមេរិក បានព្រមានរួចហើយថា ទាហានកូរ៉េខាងជើង នឹងក្លាយជាគោលដៅស្រប់ច្បាប់ បើពួកគេទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន ប៉ុន្តែទីក្រុងព្យុងយ៉ាងតែងច្រានចោលការចោទប្រកាន់ទាំងនេះថា គ្មានមូលដ្ឋាននិងមិនច្បាស់លាស់ទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានថា កងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី នឹងក្លាយជាគោលដៅស្របច្បាប់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ