ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ទិញដ្រូនវាយប្រហារចំនួន ១ពាន់គ្រឿងពីអាមេរិក
យោងតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី២៩ខែតុលា កោះតៃវ៉ាន់បានចុះកិច្ចព្រមព្រៀងទិញដ្រូនវាយប្រហារចំនួន ១ ០០០គ្រឿងពីក្រុមហ៊ុនអាមេរិកចំនួន២គឺ ក្រុមហ៊ុនម៉ៅការការពារជាតិ AeroVironment និងក្រុមហ៊ុនបច្ចេកវិទ្យាការពារ Anduril Industries។

ការទិញដ្រូននេះ គឺដើម្បីជួយក្នុងការទប់ទល់នឹងការលុកលុយដ៏ខ្លាំងក្លារបស់ចិនទៅលើដែនកោះតៃវ៉ាន់។ បើតាមប្រភពរបស់ Bloomberg គម្រោងទិញនេះ ចាប់ផ្ដើមឡើងតាំងពីចុងខែកញ្ញាមកម៉្លេះ ហើយទើបតែចុះហត្ថលេខាទិញលក់បញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេទចែកចាយ កាលពីពេលថ្មីៗ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
យ៉ាងណា បើតាមព័ត៌មានកាលពីខែមិថុនា ក្រសួងការបរទេសអាមេរិក ធ្លាប់បានជូនដំណឹងដល់សភាអំពីការលក់ដ្រូន Anduril Altius 600M-V ចំនួន ២៩១គ្រឿង ដែលមានតម្លៃ ៣០០លានដុល្លារ និងដ្រូន AeroVironment Switchblade 300 “B” ដល់ទៅ ៧២០គ្រឿងដែលមានតម្លៃ ៦០លានដុល្លារ។
យោងតាមក្រុមហ៊ុន Anduril ដ្រូន Altius 600M-V គឺជាយានពហុបេសកកម្ម ដែលអនុញ្ញាតឲ្យប្រតិបត្តិករតែមួយអាចគ្រប់គ្រងដ្រូនបានច្រើន ហើយវាអាចធ្វើដំណើរបានរយៈចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ និងពេលវេលាហោះហើរជិត ២ម៉ោង។
ចំណែកឯដ្រូន Switchblade 300 “B” របស់ AeroVironment មានទម្ងន់១,៨គីឡូក្រាម អាចតាមដានគោលដៅរយៈពេល ២០នាទី ហើយត្រូវបានបំពាក់ដោយក្បាលគ្រាប់ប្រឆាំងនឹងរថពាសដែក។ វាមានរយៈចម្ងាយប្រហែល ៣០គីឡូម៉ែត្រ។
ដ្រូនវាយប្រហារបានក្លាយជាផ្នែកសំខាន់មួយនៃសង្គ្រាមទំនើប។ កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានដាក់ពង្រាយដ្រូនរាប់ពាន់គ្រឿង ដើម្បីឈ្លបយកការណ៍គ្នាទៅវិញទៅមក និងសម្រាប់ការវាយប្រហារក្នុងសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេ។ ដ្រូនក៏ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលផងដែរកាលពីខែមេសាកន្លងទៅ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ