Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​របួស​ជាង ១៥០​នាក់ ព្រោះ​ផ្ទុះ​គ្រាប់​កាំជ្រួច​នៅឥណ្ឌា

បានផុស

នៅ

មនុស្ស​ជិត​១០០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ក្នុង​នោះ​មាន​៨​នាក់​រង​របួស​ធ្ងន់​ធ្ងរ នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​កាំជ្រួច​នៅ​ព្រះ​វិហារ​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌា កាល​ពី​យប់​ថ្ងៃ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០២៤។ ក្នុង​ហេតុការណ៍​នេះ ប៉ូលិស​ឥណ្ឌា នៅ​​ព្រឹក​ថ្ងៃ​អង្គារ​​​បាន​ឃាត់​មនុស្ស​ចំនួន ២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​ឧបទ្ទវហេតុ​​ដ៏​អាក្រក់​នេះ។

(រូបភាព៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា​មើល​កាំជ្រួច​នៅជុំវិញប្រាសាទហិណ្ឌូនៅ​តំបន់ Nileshwaram ក្នុងរដ្ឋ Kerala កាលពីល្ងាចថ្ងៃចន្ទ។ បន្ទាប់មក ពីខាងក្នុងអគារមួយ​ស្រាប់​តែ​ឮសំឡេងប្រេះស្រាំ មុនពេលដែលដុំភ្លើងដ៏ខ្លាំងបានឆេះឡើងខ្ពស់ទៅលើមេឃ។

មេប៉ូលីសក្នុងតំបន់ លោក Shilpa Dyavaiah បានប្រាប់​ថា៖ «មនុស្សប្រហែល ៨​នាក់គឺធ្ងន់ធ្ងរ ហើយប្រហែល ១៥៤​នាក់ត្រូវបានរាយការណ៍ថាបានរងរបួស ក្នុងចំណោម​នោះ​មនុស្ស ៩៧​នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ លោក Dyavaiah បានបន្ត​ថា៖ «ពួកគេបាន​អុជ​កាំជ្រួចនៅជិតកន្លែងដែលពួកគេបានរក្សាទុកគ្រាប់​រំសេវ»។

សារព័ត៌មានឥណ្ឌារាយការណ៍​ថា អគ្គិភ័យនេះបណ្តាលឲ្យរលាកមុខ និងដៃរបស់អ្នកដែលស្ថិតនៅក្នុង​ក្រុម​មនុស្ស​ដ៏​ច្រើន​ណែនតាន់តាប់។

លោក K Inbasekhar មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានប្រាប់​ថា គ្មានការអនុញ្ញាតណាមួយត្រូវបានផ្តល់សម្រាប់​​ព្រឹត្តិការណ៍​បាញ់​កាំជ្រួចនោះទេ។

កាសែត​ Hindu បាន​ចុះ​ផ្សាយ​​ថា ប្រធាន និង​លេខា​ព្រះវិហារ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ឃុំឃាំង។

ការប្រមូលផ្តុំសាសនានៅក្នុងប្រទេសឥណ្ឌា ឧស្សាហ៍​កើត​មាន​ឧបទ្ទវហេតុ​អាក្រក់​ដ៏​សាហាវ​ជា​ច្រើន​ករណី​ ដែលបង្កឡើងដោយ​កត្តា​សុវត្ថិភាព និងការគ្រប់គ្រង​ក្រុម​មនុស្សមិន​បាន​ល្អ។

ក្នុងឆ្នាំ២០១៦ មនុស្សយ៉ាងហោច​ណាស់ ១១២នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបណ្តាលមកពីការបាញ់កាំជ្រួចនៅព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់សាសនា​ហិណ្ឌូ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍១០ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម