ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអ៊ីរ៉ង់ថានឹងជួបទុក្ខធ្ងន់ បើហ៊ានវាយបកទៅអ៊ីស្រាអែលវិញ
អ៊ីរ៉ង់ នឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរ ប្រសិនបើខ្លួនហ៊ានអនុវត្តសកម្មភាពឈ្លានពានបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល ឬបុគ្គលិកអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ នេះគឺជាការព្រមានចំៗរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN បាននិយាយថា៖ «យើងនឹងមិនស្ទាក់ស្ទើរធ្វើសកម្មភាពក្នុងការការពារខ្លួន។ កុំឲ្យមានការភាន់ច្រឡំ។ សហរដ្ឋអាមេរិកមិនចង់ឃើញការកើនឡើងបន្ថែមទៀតទេ។ យើងជឿថា វាគួរតែជាការបញ្ចប់នៃការបាញ់បោះគ្នាទៅវិញទៅមកដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់»។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ UN លោក Amir Saied Iravani បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានចូលរួម «សមគំនិតគ្នា» តាមរយៈការគាំទ្រផ្នែកយោធាសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន។
លោកបានប្រាប់ក្រុមប្រឹក្សាថា អ៊ីរ៉ង់តែងចង់ឲ្យមានដំណោះស្រាយការទូតជាមុន តែ «ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់រក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបនូវការជ្រើសរើសរបស់ខ្លួនចំពោះទង្វើឈ្លានពាននេះ»។
ចំណែកឯ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Danny Danon បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មលើហេដ្ឋារចនាសម្ព័ន្ធយោធា និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និង «ចាត់វិធានការចាំបាច់ ដើម្បីការពាររបបដែលឆ្កួតលីលាពីការសម្រេចបាននូវសមត្ថភាពនុយក្លេអ៊ែរ»។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំគ្នា បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហាររោងចក្រមីស៊ីល និងទីតាំងផ្សេងទៀតក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ។ វាជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី១ខែតុលារបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលជាមួយនឹងមីស៊ីលប៉ាលិស្ទិកប្រមាណ២០០គ្រាប់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ