ព័ត៌មានអន្ដរជាតិ
ធុងឆ្នោតនៅអាមេរិកត្រូវគេលួចដុត ឆេះខ្ទេចសន្លឹកឆ្នោតរាប់រយសន្លឹក
តាមសេចក្តីរាយការណ៍របស់ Aljazeera នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយធុងឆ្នោតសម្រាប់ការបោះឆ្នោតមុនតាមប្រៃសណីយ៍ ត្រូវគេលួចដុត បំផ្លាញសន្លឹកឆ្នោតរាប់រយសន្លឹកនៅក្នុងរដ្ឋ Oregon និង Washington។

ហេតុការណ៍ដំបូងកើតឡើងនៅព្រឹកថ្ងៃចន្ទទី២៨ខែតុលា (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលធុងឆ្នោតសម្រាប់ការបោះឆ្នោតមុន ក្នុងទីក្រុង Portland នៃរដ្ឋ Oregon ត្រូវគេលួចដុតប៉ុន្តែជាសំណាងល្អដែលប្រព័ន្ធពន្លត់អគ្គិភ័យស្វ័យប្រវត្តិ ធ្វើការទាន់ពេល ហើយដោយមានជំនួយពីសន្តិសុខនៅក្បែរនោះផង, មានធុងឆ្នោតចំនួន៣ត្រូវខូចខាត ប៉ុន្តែមិនប៉ះពាល់ដល់សន្លឹកឆ្នោតនៅខាងក្នុងឡើយ។
ប៉ុន្មានម៉ោងក្រោយមក ហេតុការណ៍ស្រដៀងគ្នានេះក៏កើតឡើងនៅទីក្រុង Vancouver នៃរដ្ឋ Washington ប៉ុន្តែដោយសារប្រព័ន្ធពន្លត់អគ្គិភ័យនៅទីនោះគាំង ទើបបណ្តាលឲ្យសន្លឹកឆ្នោតរាប់រយសន្លឹកត្រូវឆេះខ្ទេច។

ត្បិតតែមិនដឹងថានរណានៅពីក្រោយរឿងនេះ ប៉ុន្តែលោក Greg Kimsey មន្ត្រីរៀបចំការបោះឆ្នោតនៅតំបន់ Clark បានសង្កត់ធ្ងន់ថា «នេះគឺជាការវាយប្រហារដោយផ្ទាល់ទៅលើលទ្ធិប្រជាធិបតេយ្យ»។
ស្របពេលជាមួយគ្នានោះដែរ FBI កំពុងបើកការស៊ើបអង្កេត ដោយចង្អុលទៅករណីនេះថាជាការលួចដុត ហើយក៏មើលឃើញទំនាក់ទំនងនៃការវាយប្រហារនេះ ទៅករណីដូចគ្នាក្នុងទីក្រុង Vancouver កាលពីថ្ងៃទី៨ខែតុលាផងដែរ។

ចំណែកតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Washington លោកស្រី Marie Gluesenkamp Perez បានចាត់ទុករឿងនេះថាជាការញុះញង់ផ្នែកនយោបាយ ហើយសំណូមពរឲ្យប៉ូលិសបង្កើនការការពារប្រអប់ឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត ៥វិច្ឆិកា។
សូមបញ្ជាក់ថា ការបោះឆ្នោតជាមុនតាមប្រៃសណីយ៍ គឺសម្រាប់អ្នកបោះឆ្នោតទាំងឡាយណា ដែលមិនអាចទៅកន្លែងបោះឆ្នោតជាមុនដោយផ្ទាល់ ឬមិនអាចទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតជាតិ។
យ៉ាងណាក្តី វិធីបោះឆ្នោតតាមមធ្យោបាយនេះគឺទទួលរងការរិះគន់ជាយូរមកហើយ ថាវាងាយនឹងត្រូវក្លែងបន្លំសន្លឹកឆ្នោតណាស់ ជាក់ស្តែងដូចកាលពីឆ្នាំ២០២០អ៊ីចឹង ដែលកាលនោះលោក ដូណាល់ ត្រាំ ចោទថា សំឡេងឆ្នោតរបស់លោកត្រូវគេលួច តាមរយៈការបោះឆ្នោតបែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណបក្សសាធារណរដ្ឋ រៀបផែនការរួចហើយ ពីអ្វីដែល ត្រាំ ត្រូវធ្វើ ពេលឡើងកាន់តំណែង ១០០ថ្ងៃដំបូង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ