ព័ត៌មានអន្ដរជាតិ
ប្រជាជនលីបង់ជិតកន្លះលាននាក់ភៀសខ្លួនឆ្លងដែនក្នុងរយៈពេល៥សប្តាហ៍
យ៉ាងហោចណាស់មនុស្ស៤៦ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសលីបង់ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសជិតខាង មានប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារដោយយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡាមានមូលដ្ឋាននៅលីបង់ចាប់តាំងពីចុងខែកញ្ញា។ យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌ (OCHA) ក្នុងប្រទេសលីបង់។

សេចក្តីរាយការណ៍ពីភា្នក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញា មនុស្ស៤៤ម៉ឺននាក់បានឆ្លងព្រំដែនពីប្រទេសលីបង់ចូលទៅក្នុងប្រទេសស៊ីរី។ ប្រជាជនលីបង់ជាង២២ពាន់នាក់ផ្សេងទៀតបានឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសអ៊ីរ៉ាក់ចាប់តាំងពីការកើនឡើងនៃការប្រយុទ្ធគ្នា។
អ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារក្រុមហេសបូឡាដែលមានមូលដ្ឋានក្នុងប្រទេសលីបង់ ដោយចោទក្រុមសកម្មប្រយុទ្ធហេសបូឡា ពីការបាញ់ប្រហារខ្លួនជាប់រហូតចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នំាំ២០២៣។
ការវាយប្រហារក្នុងប្រទេសលីបង់ អ៊ីស្រាអែលមិនបានស្តាប់ការអំពាវនាវពីភាគីណាឡើយ សូម្បីអង្គការសហប្រជាជាតិដែលមានកងទ័ពស្ម័គ្រចិត្តពហុជាតិសាសន៍រាប់ពាន់នាក់កំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងប្រទេសលីបង់ក៏ដោយ។
ក្រុមសកម្មប្រយុទ្ធហេសបូឡា ទទួលបានការឧបត្ថម្ភគាំទ្រពីប្រទេសអ៊ីរ៉ង់ដែលមានបំណងយាយីប្រទេសអ៊ីស្រាអែលក្នុងពេលណាមួយដែលខ្លួនអាចធ្វើបាន ប៉ុន្តែអ៊ីស្រាអែលដែលមានសហរដ្ឋអាមេរិកនៅពីក្រោយតែងធ្វើសកម្មភាពយោធាបានរហ័សជាង និងមានទ្រង់ទ្រាយធំជាងដើម្បីកម្ទេចក្រុមហេសបូឡា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ