ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រកាសអាសន្ន មុនព្យុះ កងរី មកដល់
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤, តៃវាន់ បានទាញសញ្ញាប្រកាសអាសន្ន មុនការមកដល់នៃព្យុះ កងរី ដែលគេព្យាករថា នឹងវាយប្រហារកោះនេះនៅថ្ងៃសុក្រ ក្នុងនាមជាព្យុះកម្រិតទី៤ ជាមួយកម្លាំងខ្យល់ល្បឿន ១៥៥គីឡូម៉ែត្រក្នុងម៉ោង។

អាជ្ញាធរតៃវ៉ាន់ បានផ្អាកសេវាដឹកជញ្ជូនតាមផ្លូវទឹករួចទៅហើយ និងជូនដំណឹងឲ្យអ្នកនេសាទទាំងអស់ ឡើងគោកវិញជាប្រញាប់ មុនពេលព្យុះទៅដល់តំបន់ឆ្នេរ Taitung នាភាគខាងកើត។
លោក Lin Po-tung មន្ត្រីនៅភ្នាក់ងារអាកាសធាតុតៃវ៉ាន់ បានព្រមានថា «ព្យុះនេះកំពុងវិវត្តខ្លួនកាន់តែសាហាវ។ វានឹងនាំមកជាមួយនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ហើយរលកសមុទ្រអាចមានកម្ពស់ដល់ទៅ៥ឬ៦ម៉ែត្រឯណោះ។ ទីក្រុងតៃប៉ិ ក៏ត្រូវព្យាករថា នឹងរងគ្រោះធ្ងង់ដោយភ្លៀងធ្លាក់ខ្លាំងផងដែរ»។

មុនពេលមកដល់តៃវ៉ាន់, ព្យុះ កងរី បានវាយប្រហារប្រទេសហ្វីលីពីន ដោយបង្កឲ្យមានខ្យល់ និងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងរលកសមុទ្រធំៗ ចាប់តាំងពីថ្ងៃចន្ទមក។
ភាគឦសានប្រទេសហ្វីលីពីន ត្រូវរងផលប៉ះពាល់ដោយសារព្យុះនេះ ប៉ុន្តែមិនបង្កជាគ្រោះថ្នាក់ខ្លាំងដូចព្យុះ ត្រាមី ដែលធ្វើដំណើរចំកោះ Luzon ដែលជាកោះធំជាងគេ និងមានមនុស្សរស់នៅច្រើនជាងគេនោះឡើយ។

បើនិយាយពីតៃវ៉ាន់វិញ រៀងរាល់ឆ្នាំកោះនេះ តែងជួបព្យុះចាប់ពីខែកក្កដាដល់ខែតុលា ប៉ុន្តែអ្នកវិទ្យាសាស្ត្រ ព្រមានថា បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យព្យុះកាន់តែកាចសាហាវ។
ជាក់ស្តែងកាលពីខែកក្កដា, Gaemi បានក្លាយជាព្យុះទីហ្វុងខ្លាំងបំផុត ដែលវាយប្រហារដីគោកកោះតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំ ដោសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងរាប់រយនាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផុតពីព្យុះត្រាមី ឥលូវហ្វីលីពីនត្រៀមខ្លួនរងការវាយប្រហារពីព្យុះ កងរី វិញម្ដង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ