ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី និងរុស្ស៊ី ត្រៀមធ្វើសមយុទ្ធជើងទឹករួមគ្នាជាលើកដំបូង
សមយុទ្ធជើងទឹក នឹងត្រូវបានធ្វើឡើងរួមគ្នារវាងឥណ្ឌូណេស៊ី និងរុស្ស៊ី នាខែវិច្ឆិកាខាងមុខ ដែលជាវិធានការរបស់មេដឹកនាំឥណ្ឌូណេស៊ីថ្មីក្នុងការបង្កើនការរឹតបន្តឹងទំនាក់ទំនងជាមួយក្រុងមូស្គូ។ នេះបើយោងតាមការប្រកាសរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/kri-diponegoro-365-indonesia.webp)
កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានប្រាប់ថា សមយុទ្ធនឹងចាប់ផ្ដើមពីថ្ងៃទី៤ដល់ថ្ងៃទី៨ខែវិច្ឆិកានៅសមុទ្រ Java ក្បែរមូលដ្ឋានទ័ពទីក្រុង Surabaya។ សេចក្ដីថ្លែងការណ៍របស់ទ័ពជើងទឹកឥណ្ឌូណេស៊ី បានរៀបរាប់ថា៖ «វាគឺជាសមយុទ្ធទ្វេភាគីដ៏គួរឲ្យកត់សម្គាល់រវាងកងទ័ពជើងទឹកឥណ្ឌូណេស៊ី និងកងទ័ពជើងទឹករុស្ស៊ី» ដោយបន្ថែមថា ក្រុងមូស្គូនឹងបញ្ជូននាវាចម្បាំងប្រភេទ Corvette ចំនួន៣គ្រឿង នាវាដឹកទំនិញខ្នាតមធ្យម១គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង និងទូកសណ្ដោង១គ្រឿង។
លោក Sergey Tolchenov អគ្គរដ្ឋទូតរុស្ស៊ីប្រចាំឥណ្ឌូណេស៊ី បានបញ្ជាក់ថា សមយុទ្ធនេះមិនមែនមានបំណងប្រកួតប្រជែងជាមួយបណ្ដាប្រទេសណាមួយទេ ដោយនិយាយថា វាគ្រាន់តែដើម្បីពង្រឹងសមត្ថភាព និងអនុភាពនៃកងកម្លាំងរបស់ប្រទេសទាំងពីរ។
ឥណ្ឌូណេស៊ី កន្លងមកបានប្រកាន់ខ្ជាប់នូវគោលនយោបាយបរទេសអព្យក្រឹត ដោយបដិសេធមិនឈរនៅខាងណាសម្រាប់ជម្លោះនៅអ៊ុយក្រែន ក៏ដូចជាការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជាដើម។
យ៉ាងណាមិញ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto ដែលទើបឡើងកាន់តំណែងកាលពីថ្ងៃទី២០ខែតុលា បានប្ដេជ្ញាថានឹងធ្វើឲ្យឥណ្ឌូណេស៊ីលេចមុខមាត់នៅលើឆាកអន្តរជាតិកាន់តែខ្លាំងឡើង ដោយកាលពីខែកក្កដា លោកបានទៅធ្វើទស្សនកិច្ចនៅក្រុងមូស្គូសម្រាប់ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន។
ឥណ្ឌូណេស៊ី កាលពីសប្ដាហ៍មុនក៏បានចាប់ផ្ដើមដំណើរការស្នើចូលជាសមាជិកក្រុមប្រទេស BRICS ដែលដឹកមុខដោយរុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ផងដែរ៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន