Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zhang Yiming ស្ថាបនិក ByteDance ដែល​ដំណើរការ​ TikTok ជាប់ចំណាត់ថ្នាក់​អ្នក​មាន​កំពូល​​នៅ​ចិន

បានផុស

នៅ

វិទ្យាស្ថានស្រាវជ្រាវ Hurun បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming ដែល​​ដំណើរ​ការ​​​កម្មវិធី​បច្ចេកវិទ្យា​​​​​ដ៏ពេញ​និយម Tiktok ​បាន​ជាប់​ឈ្មោះ​ឈរ​នៅលំដាប់កំពូលនៃបញ្ជីអ្នកមានបំផុតរបស់ប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានដែលបោះពុម្ភបញ្ជីប្រចាំឆ្នាំ Hurun China Rich List បានរកឃើញថា ទ្រព្យសម្បត្តិសរុបរបស់សហគ្រិននៅក្នុងបញ្ជីនៅឆ្នាំនេះមានចំនួន ៣​ពាន់ពាន់លានដុល្លារ ធ្លាក់ចុះ​១០%​ពីឆ្នាំមុន​។ ចំណែកចំនួនមហាសេដ្ឋីដែលផ្អែកលើទ្រព្យ​សម្បត្តិ​សុទ្ធរបស់ពួកគេជាដុល្លារអាមេរិកក៏ធ្លាក់ចុះចំនួន ៧៥៣ មកនៅត្រឹម ១៤២​ផងដែរ ខណៈHurun មានចំនួនមហាសេដ្ឋីចំនួន១១៨៥ ចាប់តាំងពីឆ្នាំ ២០២១។

លោក Rupert Hoogewerf ប្រធាន និងជាប្រធានអ្នកស្រាវជ្រាវនៃរបាយការណ៍ Hurun បាននិយាយថា «បញ្ជីអ្នកមាន Hurun China បានធ្លាក់ចុះក្នុងឆ្នាំទី ៣ហើយដែលមិនធ្លាប់មានពីមុនមក ដោយសារសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនរបស់ប្រទេសចិនដ៏លំបាក» ។

លោក Zhang ស្ថាបនិករបស់ ByteDance បានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកដំបូងក្នុងឆ្នាំនេះ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៩,៣ ពាន់លានដុល្លារ ។ ByteDance ដែលជាក្រុមហ៊ុនមេនៃវេទិកាវីដេអូខ្លីដ៏ពេញនិយម Douyin និង TikTok មានប្រាក់ចំណូលកើនឡើងដល់ ១១០ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោក​ក៏​ជា​បុគ្គល​ដំបូង​ដែល​កើត​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​បាន​ឈរ​លើ​គេ​ក្នុង​បញ្ជី Hurun។

មហាសេដ្ឋីលោក Zhong Shanshan បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ក្នុងឆ្នាំ ២០២៤ ជាមួយនឹងទឹកប្រាក់ចំនួន ៤៧.៩ ពាន់លានដុល្លារ បន្ទាប់ពីម៉ាកយីហោ Nongfu Spring គឺជាក្រុមហ៊ុនទឹកដប និងភេសជ្ជៈរបស់ចិន ដែលមានទីស្នាក់ការនៅស្រុក Xihu ក្រុង Hangzhou ខេត្ត Zhejiang របស់លោកបានប្រឈមមុខនឹងការរិះគន់កាលពីខែកុម្ភៈដោយសារតែការរចនាដបរបស់វា។

(រូបភាព៖​ Getty)

បញ្ជីអ្នកមាននៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ មានតែឈ្មោះថ្មីចំនួន​៥៤​ត្រូវបានបន្ថែមទៅក្នុងបញ្ជី ដែលជាតួលេខទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍។ ការបន្ថែមថ្មីរួមមានលោក Charlwin Mao និង Miranda Qu Fang ដែលជាស្ថាបនិក​នៃ Xiaohongshu ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបៀបរស់នៅដែលពេញនិយមដោយអ្នកប្រើប្រាស់វ័យក្មេង។

គួរបញ្ជាក់ថាសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ខណៈ​ប្រទេស​នេះ​ជួប​វិបត្តិ​អចលន​ទ្រព្យ និង​ទីផ្សារ​ហ៊ុន​ដែល​មាន​ការ​ប្រែប្រួល៕

(រូបភាព៖​ Britannica)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៨ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣០ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម