Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ត្រៀម​លុយ​ជិត ៥​ពាន់​លាន​ដុល្លារ​ជួយ​ប្រជាជនចិញ្ចឹម​កូន

បានផុស

នៅ

ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ចំណាយ​ប្រាក់​រហូត​ដល់ ៦,៧​ទ្រីលាន​​វ៉ុន ឬ​ស្មើ​នឹង​ ៤,៨​ពាន់​លាន​ដុល្លារ ចន្លោះ​ពី​ឆ្នាំ​២០២៥​ដល់​ឆ្នាំ​២០២៦ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ពលរដ្ឋ​របស់​ខ្លួន​យក​កូន។ កញ្ចប់​ថវិកា​នេះ ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​២០២៤ ហើយ​វា​ជា​ការ​​​​ពង្រីក​បន្ថែម​នូវ​គម្រោង​លើក​ទឹក​ចិត្ត​ដល់​អត្រា​កំណើត​ថ្មី​ ដែល​​​ដាក់​ចេញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិត​ផ្តួចផ្ដើម​សំខាន់​​នៃ​កញ្ចប់​ថវិកា​នេះ មាន​គោល​បំណង​គាំទ្រ​គូ​ស្វាមីភរិយា​ថ្មីថ្មោង និង​លើក​ទឹក​ចិត្ត​ប្ដី​ប្រពន្ធ​ដែល​មិន​ទាន់​​មាន​ផ្ទះ​ស្នាក់​នៅ។ ចាប់​ពីខែ​មករា​ឆ្នាំ​២០២៥ ក្រុង​សេអ៊ូល​នឹង​ផ្ដល់​ឲ្យ​ក្រុម​គ្រួសារ​ដែល​​ទើប​មាន​កូន តែ​គ្មាន​ផ្ទះ នូវ​​ប្រាក់​ឧបត្ថម្ភ​កន្លែង​ស្នាក់​នៅ​​ចំនួន​សរុប ៧២​ម៉ឺន​វ៉ុន​ក្នុង​រយៈពេល​២​ឆ្នាំ ឬ​ក៏ ៣​ម៉ឺន​វ៉ុន​ជារៀងរាល់​ខែ។

ប្រាក់​ឧបត្ថម្ភ​​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រាល​​បញ្ហា​ហិរញ្ញវត្ថុ ដែល​ទំនង​ជា​​បញ្ហា​រាំង​ស្ទះ​ដល់​ក្រុម​គ្រួសារ​​មួយ​ចំនួន​ពី​​​ការ​យក​កូន។ សម្រាប់​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្ត គម្រោង​​​ប្រាក់​លើក​ទឹក​ចិត្ត នឹង​​ជួយ​​ដល់​ក្រុម​គ្រួសារ​ចំនួន ១ ៣៨០​គ្រួសារ ហើយ​​​នឹង​ពង្រីក​ឲ្យ​បាន​ដល់ ៤ ១៤០​គ្រួសារ​នៅ​ដើម​ឆ្នាំ​២០២៦។

ក្រុង​សេអ៊ូល ក៏​នឹង​​បង្កើន​​ការកំណត់​ប្រាក់​កម្ចី​សម្រាប់​ប្ដី​ប្រពន្ធ​ថ្មី​​ថ្មោង​ផង​ដែរ​ពី ២០០​លាន​វ៉ុន ឡើង​ដល់ ៣០០​លានវ៉ុន ហើយ​ផ្ដល់​ជូន​ការ​គាំទ្រ​អត្រា​ការប្រាក់​ចំនួន ១០​ឆ្នាំ។

សូម​បញ្ជាក់​ថា អត្រា​កំណើត​នៅ​កូរ៉េ​ខាង​ត្បូង បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​កត្តា​នេះ​បាន​ក្លាយ​ជា​និន្នាការ​ប៉ះពាល់​ដល់ប្រជាសាស្ត្រ​ជាតិ​ជា​សកល។ វិបត្តិ​ប្រជាសាស្ត្រ​នេះ ផ្ដើម​ចេញ​ពី​កត្តា​ជា​ច្រើន​​ ប៉ុន្តែ​កត្តា​ចម្បងៗ​​​ដែលរ​កឃើញ​មាន​ចំនួន​២ គឺ​​​ពាក់ព័ន្ធ​នឹង​បញ្ហា​​លុយ​កាក់​​ និង​​ការ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ក្នុង​ភាព​ជា​ដៃគូ៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៥៤ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៦០ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម