Connect with us

ព័ត៌មានអន្ដរជាតិ

ទូតរុស្ស៊ី​ចោទ​លោកខាងលិច​បណ្តាល​​ឱ្យ​កើត​សង្គ្រាម​​​នៅ​អ៊ុយក្រែន​

បានផុស

នៅ

លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនបានចប់ផ្តើមឡើងដោយសារបណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៉ី ហើយធ្វើសង្គ្រាមដោយប្រើទឹកដីនៃប្រទេសអ៊ុយក្រែន។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសបើកបាឋកថាជាសាធារណៈ ក្រោមប្រធានបទ «ប្រភពដើមនៃវិបត្តិអ៊ុយក្រែន និងស្ថានភាពបច្ចុប្បន្ន» នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា មនុស្សជាច្រើនកំពុងត្រូវបានសម្លាប់ និងទីក្រុងជាច្រើនត្រូវបានរងការខូចខាត ហើយជោគវាសនារបស់ប្រជាជនជាច្រើនពាន់នាក់កំពុងត្រូវបានបំផ្លាញ ប៉ុន្តែទោះជាបែបនេះក្តីបណ្តាប្រទេសដែលឧបត្ថម្ភដល់ទីក្រុងកៀវមិនបានខ្វល់ខ្វាយសោះឡើយ។ លោកថា អស់រយៈពេលយូអង្វែងមុនចាប់ផ្តើមប្រតិបត្តិការយោធាពិសេស នៅក្នុងឆ្នាំ២០១៤ គឺរដ្ឋប្រហាបានកើតឡើងនៅទីក្រុងកៀវ ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនជាអ្នកផ្តល់ហិរញ្ញប្បទានទាំងស្រុង។

ចំណែក លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសក្រសួងការបរទេស នៃសហព័ន្ធរុស្ស៉ី ដែលបានធ្វើបាឋកថានាពេលនេះ បានបញ្ជាក់ថា កាលពី ១០ឆ្នាំមុន ពោលគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ រដ្ឋប្រហាបានកើតឡើងក្នុងទីក្រុងកៀវ ហើយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិចបានឡើងកាន់អំណាចដោយខុសច្បាប់នៅអ៊ុយក្រែន។ លោកថា «ពេលនោះសហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៥ពាន់លានដុល្លារ ដើម្បីចិញ្ចឹមកូនអុកបស់ពួកគេ និងរៀបចំរដ្ឋប្រហារនៅអ៊ុយក្រែន តាមរយៈប្រាក់ឧបត្ថម្ភ និងអង្គការមិនរកប្រាក់ចំណេញ ដោយបានផ្តល់ហិរញ្ញបទាញដល់អង្គការជ្រុលនិយម និងជុំរុំសម្ងាត់សម្រាប់ការបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធ»។

តាមរយៈបាឋកថានាពេលនេះដែរ លោក Rodion Miroshnik ចង់បង្ហាញថា ការប៉ះទង្គិចគ្នានៅលើទឹកដីអ៊ុយក្រែន គឺមិនមែនរុស្ស៉ី និងអ៊ុយក្រែនទេ ប៉ុន្តែជាការប្រឈមមុខគ្នា រវាងបណ្តាប្រទេសលោកខាងលិច និងលោកខាងកើត៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម