ព័ត៌មានអន្ដរជាតិ
ធម្មជាតិកាន់តែសាហាវ! គ្រោះមហន្តរាយទឹកជំនន់នៅអេស្ប៉ាញ សម្លាប់មនុស្សជិត ១០០នាក់
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤, នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៣មក! ប្រទេសអេស្ប៉ាញ បានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុត បណ្តាលឲ្យមនុស្សជិត១០០នាក់បាត់បង់ជីវិត ភាគច្រើននៅក្នុងទីក្រុង Valencia។

គ្រោះមហន្តរាយនេះបណ្តាលមកពីព្យុះភ្លៀងដែលវាយប្រហារប្រទេសតាំងពីថ្ងៃអង្គារមក ដោយបង្កជាជំនន់រហ័ស ធ្វើឲ្យជន់លិចធំធេង ប្រែក្លាយដងផ្លូវនានាទៅជាទន្លេ។
ក្នុងចំណោមមនុស្សស្លាប់ទាំង៩៥នាក់, នៅទីក្រុងValencia មានច្រើនជាងគេពោលគឺរហូតដល់៩២នាក់ ខណៈ២នាក់នៅតំបន់ Castilla-La Mancha និងម្នាក់នៅ Málaga។

យ៉ាងណាក្តី ក្រុមជួយសង្គ្រោះព្រមានថា តួលេខនេះអាចបន្តកើនឡើងព្រោះ នៅមានមនុស្សច្រើននាក់ទៀត ដែលកំពុងបាត់ខ្លួនរកមិនទាន់ឃើញ។
ពាក់ព័ន្ធគ្រោះមហន្តរាយនេះដែរ លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ ហើយលោកបានអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន និងសន្យាដោះស្រាយបញ្ហាក្នុងគ្រាមានទុក្ខលំបាកនេះឲ្យបានឆាប់ជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអេស្ប៉ាញក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ផងដែរពាក់ព័ន្ធគ្រោះមហន្តរាយនេះ ជាពិសេសពីសំណាក់ប្រជាជនតែម្តង ដែលស្តីបន្ទោសថា ការដែលតួលេខមនុស្សស្លាប់ហក់ឡើងខ្ពស់បែបនេះ គឺបណ្តាលមកពីរដ្ឋាភិបាលអសមត្ថភាព និងធ្វើសកម្មភាពយឺតពេក តួយ៉ាងដូចជាការព្រមានមិនទាន់ពេល ឬមិនព្រមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពជាដើម។
សូមបញ្ជាក់ថា គ្មានអ្វីចម្លែកឡើយដែលរាល់ឆ្នាំឲ្យតែដល់រដូវនេះ អេស្ប៉ាញតែងជួបព្យុះជានិច្ច ប៉ុន្តែឆ្នាំនេះ គ្រោះធម្មជាតិហាក់ធ្ងន់ធ្ងរខ្លាំង ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ច្បាស់ៗថា រឿងទាំងអស់គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ