ព័ត៌មានអន្ដរជាតិ
ថៃ ផ្តល់សញ្ជាតិដល់ពលករចំណាកស្រុក រាប់សែននាក់
កាសែត Bangkok Post បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤ថា គណៈរដ្ឋមន្ត្រី បានសម្រេចផ្តល់សញ្ជាតិថៃ ដល់ពលករចំណាកស្រុករាប់សែននាក់ ដែលរស់នៅក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ១៩៨៤មក។
មិនមែនតែពលករចំណាកស្រុកឡើយ សូម្បីកុមារដែលកើតនៅថៃមានឪពុកម្តាយជាជនជាតិភាគតិច ក៏នឹងទទួលបានសញ្ជាតិដែរ ពោលគឺសរុបចូលគ្នាមានជាង៤៨២ ០០០នាក់។
អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក Jirayu Huangsap និយាយ ចំពោះពលករចំណាកស្រុកស្របច្បាប់ដែលធ្វើការនៅប្រទេសថៃអស់រយៈពេលជាយូរមកនោះ គណៈរដ្ឋមន្ត្រីយល់ថា ជារឿងសមរម្យបំផុតក្នុងការផ្តល់សញ្ជាតិឲ្យពួកគេ ដូច្នេះពួកគេអាចធ្វើដំណើរដោយសេរី និងនៅតែទទួលបានអត្ថប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចថៃ។ លោកបន្ថែមថា ក្នុងរយៈពេល៦០ថ្ងៃទៀត ក្រសួងមហាផ្ទៃនឹងអនុម័តជាផ្លូវការចំពោះសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនេះ។
ក្រុមដំបូងដែលទទួលបានអត្ថប្រយោជន៍ពីសេចក្តីសម្រេចនេះ គឺមានពលករចំណាកស្រុកប្រហែល១២០ ០០០នាក់ដែលរស់នៅនិងធ្វើការក្នុងប្រទេសថៃចន្លោះឆ្នាំ១៩៨៤ដល់១៩៩៩ ខណៈក្រុមទី២ រួមមានពលករចំណាកស្រុកប្រមាណ ២១៥ ០០០នាក់ដែលរស់នៅក្នុងប្រទេសចន្លោះឆ្នាំ២០០៥ដល់២០១១។
ចំណែកក្រុមទី៣គឺជាកុមារប្រហែល ២៩ ០០០នាក់ដែលកើតក្នុងគ្រួសារមានឪពុកម្តាយជាជនជាតិភាគតិចនៅក្នុងប្រទេសថៃ ហើយក្រុមទី៤ គឺមានកុមារប្រហែល ១១៣ ០០០នាក់ដែលកើតក្នុងគ្រួសារឪពុកម្តាយជាជនជាតិភាគតិចដែលគ្មានឯកសារ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីថៃបញ្ជាក់ថា ដំណើរការផ្តល់សញ្ជាតិនេះ នឹងចំណាយពេលមិនតិចឆ្នាំឡើយ ទើបហើយរួចរាល់ជាផ្លូវការ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ រឹតដៃបង្ក្រាបលើពលករបរទេស ដែលលួចធ្វើការងារបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?