Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បិទ​រាល់​សកម្មភាព​ទាំង​អស់ ត្រៀមខ្លួន​ទប់ទល់ព្យុះ កងរី ដែល​មិនធ្លាប់​មាន​ក្នុង​ពេល​៣០ឆ្នាំ

បានផុស

នៅ

ទីផ្សារ​ហិរញ្ញវត្ថុ ការ​ហោះហើរ​ក្នុង​ស្រុក និងរាល់​សកម្មភាព​ទាំង​អស់​នៅ​កោះ​តៃវ៉ាន់ ត្រូវ​បាន​​ផ្អាក​នៅ​ថ្ងៃទី​៣១​ខែ​តុលា​នេះ ដើម្បី​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ព្យុះ​ កងរី (Kong-rey) ដែល​ជា​​​ខ្យល់ព្យុះ​ដ៏​ធំ​​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លង​មក។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ភ្នាក់ងារ​ឧតុនិយម ព្យុះ កងរី នឹង​ទៅ​ដល់​កោះ​តៃវ៉ាន់​នៅ​រវាង​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍ (ម៉ោង​ក្នុង​ស្រុក) ដោយ​នាំ​មក​នូវ​ខ្យល់​បក់បោក​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​​ពាសពេញ​ផ្ទៃ​កោះ​ទាំង​មូល​តែ​ម្ដង។ មុន​ទៅ​ដល់​តៃវ៉ាន់ ព្យុះ​​ទីហ្វុង​នេះ​បា​នចុះ​ខ្សោយ​ឥទ្ធិពល​បន្តិច ប៉ុន្តែ​នៅ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ដដែល ស្មើ​នឹង​ព្យុះ​សង្ឃរា​កម្រិត​ទី​៤ ដែល​មា​ន​ល្បឿន​ជាង ២៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ឯណោះ។

រដ្ឋបាលអាកាសធាតុរបស់កោះតៃវ៉ាន់ បានចាត់ទុកព្យុះនេះថាជា «ព្យុះទីហ្វុង​ដ៏​ខ្លាំងក្លា» ដែលជាកម្រិតព្យុះដ៏មានឥទ្ធិពលបំផុតសម្រាប់តៃវ៉ាន់ ដោយបន្ថែមថាវានឹងជាព្យុះទីហ្វុងដ៏ធំបំផុត​បើ​គិត​ពី​ទំហំ​ ដែល​ធ្លាប់​បានវាយប្រហារ​ដែន​កោះ​មួយ​នេះចាប់តាំងពីឆ្នាំ​១៩៩៦។

អ្នកព្យាករណ៍​អាកាសធាតុ​តៃវ៉ាន់ លោក Gene Huang បាននិយាយថា បន្ទាប់ពីបានវាយលុកឆ្នេរសមុទ្រភាគខាងកើត ព្យុះ កងរី នឹងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់​ ជា​មួយ​ឥទ្ធិពល​ចុះ​ខ្សោយ​ច្រើន​​ជាង​មុន។ យ៉ាង​ណា លោក​​​​បានជំរុញ​ឲ្យ​ប្រជាជន​​នៅទូទាំងកោះ​តៃវ៉ាន់​​ស្នាក់នៅក្នុងផ្ទះ ដោយសារតែគ្រោះថ្នាក់នៃខ្យល់​បក់បោក​ខ្លាំង។

រដ្ឋាភិបាល​​តៃវ៉ាន់ បាន​ប្រកាស​ថា ក្រសួងការពារជាតិបានដាក់​ពង្រាយ​ទាហានចំនួន ៣៦ ០០០នាក់នៅរង់ចាំ​ជួយដល់ការ​សង្គ្រោះ ខណៈដែលមនុស្ស ១ ៣០០​នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់មុនពេលវេលា។ ទន្ទឹម​នោះ រដ្ឋាភិបាល​បាន​ព្រមាន​ប្រជាជន​ឲ្យ​នៅ​ឆ្ងាយ​ពី​តំបន់​​ភ្នំ និង​ឆ្នេរ​សមុទ្រ។

ព្យុះ កងរី ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​​ទៅ​ដល់​​​​​ឆ្នេរ​សមុទ្រ​​នៃ​ខេត្ត Fujian ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​សុក្រ៕

ដោយ៖ ឈាង​

ចុចអាន៖ តៃវ៉ាន់ ប្រកាសអាសន្ន មុនព្យុះ កងរី មកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម